ក្រពើ​មួយ​ក្បាល​ត្រូវគេ​តាម​ប្រមាញ់​មួយ​ទសវត្ស៍​ទម្រាំ​ចាប់​វា​បាន​

1025
ចែករម្លែក
  • 1
    Share

អ្នក​អភិរក្ស​សត្វព្រៃ​នៅ​ដែនដី​ភាគ​ខាងជើង (Northern Territory) ប្រទេស​អូស្ត្រាលី បាន​ប្រមាញ់ ក្រពើ​យក្ស​មួយ​ក្បាល​ដែលមាន​ប្រវែង ៤,៧១ ម៉ែត្រ និង​ទម្ងន់ ៦០០ គីឡូក្រាម​ដែល បាន​សម្ងំ​ចាំ​ឆ្មក់​វាយប្រហារ​មនុស្ស​ជិត​ផែ​ទូក​មួយ​អស់​មួយ​ទសវត្សរ៍​មកហើយ​។

​ក្រពើ​ឈ្មោល​ដែល​អាច​នឹងមាន​អាយុ ៦០ ឆ្នាំនេះ​គឺជា​ក្រពើ​ធំ​បំផុត​ដែល​គេ​មិន​ធ្លាប់​ចាប់ បាន​ក្នុង​ទន្លេ​ខា​ធើ​រី​ន (Katherine River) នៅ​ដែនដី​ភាគ​ខាងជើង​។

​លោក គ្រី​ស ហេ​ដុន (Chris Heydon) អ្នក​អភិរក្ស​ឧទ្យាន និង​សត្វព្រៃ​នៅ​ដែនដី​ភាគ​ខាងជើង បាន​ប្រាប់​កាសែត Katherine Times ថា “​ជា​មធ្យម​យើង​ចាប់បាន​ក្រពើ​មួយ​ក្បាល​ប្រវែង ៤,២ ម៉ែត្រ​ស្ទើរ​រាល់​ឆ្នាំ ប៉ុន្តែ​វា​មិនដែល​ធំ​ដល់​ថ្នាក់​នេះ​ទេ​”​។​

​ទោះជា​យ៉ាងណា ក្រុម​អ្នក​អភិរក្ស​និយាយថា ទោះបីជា​ក្រពើ​នេះ​មាន​មាឌធំ​គួរឱ្យខ្លាច​យ៉ាងណាក្តី ក៏​នៅតែ​ស្រួល​ចាប់​សម្រាប់​ពួកគេ​៕ ប្រែ​សម្រួល​: ខុម