ក្រពើ និង​ពស់ថ្លាន់​យ៉ាង​ធំ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ លទ្ធផល​មួល​មួយ​ងាប់​មួយ​រស់​

345
ចែករម្លែក
  • 1
    Share

​ក្រពើ​មួយ​ក្បាល និង​ពស់ថ្លាន់​យ៉ាង​ធំ​មួយ​ក្បាល​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​ព្រៃ​មួយ ស្ថិតក្នុង​ផ្លរីដា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​។
​ ​
ការប្រយុទ្ធ​គ្នា​បាន​បន្ត​ស្ទើរតែ​រាប់​ម៉ោង ទម្រាំ​ដឹង​ឈ្នះ​ចាញ់​។ ទីបំផុត​ពស់ថ្លាន់​បាន​ចាញ់​ការប្រយុទ្ធ ហើយក៏​ក្លាយជា​ចំណី​ក្រពើ​យ៉ាង​កំសត់​។ ទិដ្ឋភាព​ដ៏​កម្រ​នេះ​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ រី​ច គ្រូ​ហ្គើ (Rich Kruger) ប្រទះឃើញ​ដោយ​ចៃដន្យ​។ ដោយ​ឃើញ​បែប​នោះ គាត់​ក៏​ថត​បង្ហោះ​តាម បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។
​ ​
​គ្រាន់តែ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ភ្លាម​វីដេអូ​ឃ្លី​ប​នេះ​ទទួលបាន​ការចាប់អារម្មណ៍ យ៉ាងខ្លាំង ហើយ​គិត​មកទល់ពេលនេះ​មាន​អ្នកទស្សនា​ជាង ៣៤.០០០ ដង​៕ ប្រែ​សម្រួល​: ខុម