ក្រពេញ​ប្រូ​ស្តា​តរីក​ធំ គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែបណា​ទើប​ល្អ​?

1478
ចែករម្លែក
  • 1
    Share

​ក្រពេញ​ប្រូ​ស្តា​ត គឺជា​សរីរាង្គ​ភេទ បុរស​មួយ​ប្រភេទ ដែលមាន​រាង​តូច ជា ប្រភេទ​សាច់ដុំ និង​ស្ថិតនៅ​ជុំវិញ គល់ បង្ហួរនោម​សម្រាប់​បង្កើតជា​ទឹកកាម​។ សម្រាប់​បុរស​ភាគច្រើន ក្រពេញ​នេះ អាច​នឹង​រីក​ធំ​បានជា​និច្ច ។ ពេលខ្លះ​វា នឹង​គ្មាន​រោគសញ្ញា​អ្វី​សម្គាល់​ទាំងអស់ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន​។​
​ ​
​ការរីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត កើតឡើង​នៅពេលដែល​កោសិកា​ក្នុង ក្រពេញ​នេះ​ចាប់ផ្តើម​បំបែក​ខ្លួន​ច្រើន ទៅៗ រហូតដល់​ធ្វើឱ្យ​វា​ទៅជា​ហើម និង​សង្កត់​ទៅលើ​បង្ហូរ​នោម​ដោយ​ផ្តល់ ផលវិបាក​ជាការ​នោម​មិន​បានចេញ អស់ ។ ការរីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត មិនមែនជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ហើយក៏​មិន​ធ្វើឱ្យ​ប្រឈម កាន់តែ​ខ្ពស់ នឹង​មហារីក​ដែរ ។ យ៉ាងណាមិញ វា​អាច​បង្ក​រោគសញ្ញា​ច្រើន​រហូតដល់​ប៉ះពាល់​ដល់​ជីវិត រស់នៅ​ទៀតផង ។ ការរីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​ច្រើនតែ កើតមាន​ជា​ញឹកញាប់​លើ​បុរស​អាយុ ចាប់ពី​៥០​ឆ្នាំ​ឡើង ។​
​ ​
​ការព្យាបាល​តាមបែប​ធ​ម្ម​ជាតិ ជាពិសេស​ការផ្លាស់ប្តូរ​របៀប​រស់នៅ អាចជួយ​បំបាត់​រោគសញ្ញា​នៃ​ការរីក​ធំ របស់​ក្រពេញ​ប្រូ​ស្តា​ត​បាន​ដូចជាៈ​

– •​រក​កន្លែង​នោម​ឱ្យបាន​លឿន បំផុត​តាមតែ​អាចធ្វើ​ទៅបាន​នៅពេល មាន​អារម្មណ៍​ចង់​នោម​
– •​ចៀសវាង​ការប្រើ​ថ្នាំ​ប្រឆាំង អា​ឡែ​ហ្ស៊ី ព្រោះ​វា​អាចធ្វើឱ្យ​ប្លោក នោម​កាន់តែ​ពិបាក​ច្របាច់​ទឹកនោម​ចេញ​
– ចៀសវាង​គ្រឿង​ស្រវឹង និង ជាតិ​កាហ្វេ​អ៊ី​ន​ជាពិសេស​ក្រោយ​បាយ ពេលយប់​រួច​
– •​កាត់បន្ថយ​ស្ត្រេ​ស ព្រោះ​កាល ណា​រាងកាយ​មាន​ភាព​តានតឹង​កាន់តែ ច្រើន​នឹង​បង្កើន​ភាព​ញឹកញាប់​នៃ​ការ នោម​បាន​
– •​ចូរ​ហាត់ប្រាណ​ជាប្រចាំ​
– ចូរ​រស់នៅ​កន្លែង​ដែល​ក្តៅ​ល្មម ព្រោះ​កាលណា​នៅ​កន្លែង​ត្រជាក់​វា​នឹង ធ្វើឱ្យ​អាកា​រៈ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ៕​ ដោយ: http://www.health.com.kh