ក្រសាំងទាប​ភ្លាសាច់គោ​

185

+ គ្រឿងផ្សំ​
– សាច់គោ​ចំឡក
– ប្រេងខ្យង
– ស្ករត្នោត
– ម្រេច
– សណ្ដែកបណ្ដុះ
– សណ្ដែកកួរ
– គល់​ស្លឹកគ្រៃ​ហាន់
– ម្ទេស​ប្លោក​
– ម្រេច​ខ្ចី​

+ វិធី​ធ្វើ​
– យក​សាច់គោ​មក​ប្រឡាក់​គ្រឿង​បុក និង​ប្រឡាក់​ជាមួយ​ប្រេងខ្យង ស្ករត្នោត ម្រេច រួច​យក​វា​មក​អាំង​ឲ្យ​ឆ្អិន ផ្នែក​ខាងក្រៅ​ត្រឹមតែ ២០ ភាគរយ​។
– បន្ទាប់មក​យក​វា​ទៅ​ដាក់​ក្លាស្សេ​ឲ្យ​កក ហើយ​ប្រើ​កាំបិត​មក​ហាន់​វា​ឲ្យ​ស្ដើងៗ​។​
– ដោយឡែក​សណ្ដែកបណ្ដុះ សណ្ដែកកួរ គល់​ស្លឹកគ្រៃ​(​ហាន់​) ម្ទេស​ប្លោក​(​ហាន់​) និង​ម្រេច​ខ្ចី មក​ញាំ​ជាមួយ​ទឹកត្រី​ភ្លា​ជូរអែម​។
– រៀប​​បន្លែ​ដែល​ញាំ​ហើយ​ដាក់​លើ​ចាន រួច​ដាក់​ចំ​ណិ​ច​សាច់គោ និង​ក្រសាំងទាប​ពីលើ​ជាការ​ស្រេច ៕ ប្រភព​: Postkhmer​