ក្រសួងកសិកម្ម​និង​ជនបទ​ចិន​ឆ្លើយតប​នឹង​ការផ្សាយ​ព័ត៌មាន​មិន​ពិតប្រាកដ​អំពី​ការ​ត្រឡប់ ទៅ​ស្រុកកំណើត​របស់​កសិករ​ចិន​ដែល​ធ្វើការ​នៅក្នុង​ទីក្រុង​

630
ចែករម្លែក

តាម​ព័ត៌មាន​ពី​គេហទំព័រ​នៃ ក្រសួងកសិកម្ម​និង​ជនបទ​ចិន​បានឱ្យដឹងថា ប្រព័ន្ធ​ផ្សព្វផ្សាយ បរទេស​មួយចំនួន បាន​ផ្សាយ​ព័ត៌មាន​ថា កសិករ​ចិន​ដែល ធ្វើការ​នៅក្នុង​ទីក្រុង​ត្រឡប់​ទៅ​ស្រុក កំណើត​របស់ខ្លួន​វិញ​ដោយសារ​ពួកគេ បាន​បាត់បង់​ការងារ​ធ្វើ​ឬ​មិនអាច​រកបាន​ការងារ​ក្នុង ទីក្រុង​ទើប​ត្រឡប់​ទៅ​ស្រុក កំណើត​វិញ​។ ក្រសួង កសិកម្ម​និង​ជនបទ​ចិន​បានធ្វើការ​ឆ្លើយតប និង​តវ៉ា​ចំពោះ ការផ្សាយ​ព័ត៌មាន​មិន​ពិតប្រាកដ​នេះ ។​

​លោក​ក្វាង តឺ​ហ្វូ អ្នកនាំពាក្យ ព័ត៌មាន​នៃ​ក្រសួងកសិកម្ម​និង​ជនបទ​ចិន បាន​គូសបញ្ជាក់ថា កសិករ​ចិន​ជា ច្រើន​ដែល​ធ្វើការ​នៅក្នុង​ទីក្រុង​បាន ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​មិនមែន ដោយសារ​ពួកគេ​បាន​បាត់បង់​ការងារ ធ្វើ​ឬ​មិនអាច​រកបាន​ការងារ​ក្នុង​ទីក្រុង ទេ​។ ការ​ត្រឡប់​ទៅ ស្រុកកំណើត​វិញ របស់​កសិករ​ដែល​ធ្វើការ​ក្នុង​ទីក្រុង និង​ការបង្កើត​មុខ​ជំនួញ​នៅ​តំបន់​ជនបទ គឺ​ដោយសារ​ប្រទេស​ចិន​បាន​អនុវត្តន៍ គោលនយោបាយ​អំពី​ការជំរុញឱ្យ​មហាជន​បង្កើត មុខ​ជំនួញ​របស់ខ្លួន​និង​ធ្វើ ការច្នៃ ប្រឌិត​ថ្មី​ម្យ៉ាងទៀត តំបន់​ជនបទ​ចិន​បាននិងកំពុង​មានការរីកចម្រើនកាន់តែ​ល្អប្រសើរ​។​

​សព្វថ្ងៃ មាន​កសិករ​ចិន​និង ប្រជាជន​ក្នុង​ទីក្រុង​កាន់តែច្រើន​សម្រេច ចិត្ត​ទៅ​តំបន់​ជនបទ​។ រឿងនេះ​បាន សបញ្ជាក់​ថា​តំបន់​ជនបទ​ចិន​កំពុង​ទទួល ការពេញនិយម​ពី​សំណាក់​អ្នកបង្កើត​មុខ ជំនួញ​និង​អ្នក​ច្នៃប្រឌិត​ថ្មី​ហើយ​មាន កម្លាំង​ទាក់ទាញ​កាន់តែខ្លាំង​ឡើងៗ​។ នេះ​បានធ្វើឱ្យ​មនុស្ស កាន់តែច្រើន សម្រេចចិត្ត​ទៅធ្វើ​ការ និង​បង្កើត​មុខ ជំនួញ​នៅ​តំបន់​ជនបទ​។ នៅពេល​កសិករ មួយចំនួន​បានធ្វើ​ចំណាកស្រុក ទៅធ្វើ​ការ​ក្នុង​ទីក្រុង កសិករ​និង​និស្សិត​បញ្ចប់​ការសិក្សា​មួយ ចំនួន​បាន​ត្រឡប់​ទៅ ស្រុកកំណើត​វិញ​ដើម្បី​បង្កើត​មុខ​ជំនួញ របស់ខ្លួន​និង​ធ្វើការ​ច្នៃប្រឌិត​ថ្មី​។ នេះ​ជា ការផ្លាស់ប្តូរ​ធនធាន​ទ្វេ​ទិស​រវាង​ទីក្រុង និង​ជនបទ​ដែលមាន​លក្ខណៈ​សម​ហេតុ ផល និង​ត្រឹមត្រូវ ។ យើង​ត្រូវ​វាយតម្លៃ ជា​វិ​ជ្ជ​ម នា​ចំពោះ​បាតុភូត​នេះ​៕ (​ព័ត៌មាន JIEMIAN

នៅពេល​ជិត​ចូលឆ្នាំថ្មី​កម្មវិធី​អបអរសាទរ​គ្រប់​ប្រភេទ​បាន​ត្រូវ​រៀបចំឡើង​តាមផ្លូវ តូចធំ​ក្នុង សហគមន៍​ផ្សេងៗ នៃ​ក្រុង​គុន​មីង​។ នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០១៩ រដ្ឋបាល​សហគមន៍ ផ្លូវ​សៀង យូ​ន​ខណ្ឌ​អ៊ូ​ហួ​បានរៀបចំ​កម្មវិធី​“​លា​ឆ្នាំ​ចាស់​ទទួល ស្វាគមន៍​ឆ្នាំ​ថ្មី​” នៅផ្ទះ​លេខ​៩៤ តាមផ្លូវ​ណាន​ឈាំ​ង​រួមមាន​សកម្មភាព​សរសេ​រ ពាក្យទំនឹម​អបអរ ឆ្នាំ​ថ្មី អាន​កំណាព្យ​ដោះប្រស្នា និង​ហូប​នំ​គាវ​ជាដើម ដែល​បាន​ទាក់ទាញ​ឱ្យ​អ្នកក្រុង ដ៏​ច្រើន​ចូលរួម​ដោយផ្ទាល់ ៕ (​រូបថត​ដោយ​ចូ​វ ឆាន​)​