ក្រសួងកសិកម្ម​អំពាវ​នាវ​ឲ្យ​កសិករ​ងាក​មក​ចិញ្ចឹមសត្វ​បែប​លក្ខណៈ​ពាណិជ្ជកម្ម​វិញ​

711
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: មានប្រសាសន៍​នៅក្នុង​ទិវា​ជ្រូក​លើក​ទី​១ ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ លោក​សែន សុវណ្ណ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ ងាក​មក​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​វិញ ជាពិសេស​ការចិញ្ចឹម​សត្វ​ជ្រូក ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែល​កំពុងមាន​ការកើនឡើង​ជា​បន្ដបន្ទាប់​នៅ​កម្ពុជា ព្រោះថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ត្រូវការ​ជ្រូក​រស់​ចំនួន​ប្រមាណ​៤​លាន​ក្បាល​ក្នុង​មួយឆ្នាំ ប៉ុន្ដែ​នៅ​ខ្វះ​ជ្រូក​ប្រមាណ​១​លាន​ក្បាល​ទៀត​ក្នុង​មួយឆ្នាំ ដែល​កត្ដា​នេះ​ធ្វើ​ឲ្យ​មានការ​នាំចូល​ជ្រូក​រស់​ពី​ក្រៅ​ស្រុក ដោយបាន​បង្ក​ឲ្យ​មាន​ហា​នី​ភ័យ​ជាច្រើន​ផងដែរ​។​

​លោក សែន សុវណ្ណ មានប្រសាសន៍​ទៀតថា គោលដៅ​របស់​រាជរដ្ឋាភិបាល ត្រូវការ​ចាំបាច់​ត្រូវការ​ផ្គត់ផ្គង់​ជ្រូក​រស់​ឲ្យ​បាន​គ្រប់​ចំនួន​នៅក្នុង​ស្រុក ដូចនេះ ប្រជាកសិករ​ចាំបាច់​ត្រូវ​បង្កើន​ជំនាញ​របស់ខ្លួន ដោយ​ងាក​មក​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ពាណិជ្ជកម្ម​វិញ ដើម្បី​ជួយ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែល​កំពុងមាន​ការកើនឡើង​ជា​បន្ដបន្ទាប់ ព្រោះ​ការ​ចិញ្ចឹមសត្វ​ជ្រូក​ជា​លក្ខណៈ​ពាណិជ្ជ​កម្មនេះ នឹងធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត ខណៈដែល​ប្រទេស​កម្ពុជា ចង់​ឲ្យ​មាន​ទីផ្សារ​ច្រើន​ចំពោះ​សត្វ​ជ្រូក ប៉ុន្ដែ​ត្រូវ​ទាមទារ​ឲ្យ​ប្រជាកសិករ និង​មន្ដ្រី​ជំនាញ ពង្រឹងសមត្ថភាព​ក្នុង​ពិនិត្យ និង​ថែទាំ​សុខភាព​សត្វ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ការផលិត​សត្វ​ជ្រូក​នេះ មានគុណ​ភាព និង​ស្ដង់ដារ​ត្រឹមត្រូវ​តាម​បច្ចេកទេស​។​

​លោក សែន សុវណ្ណ មានប្រសាសន៍​បន្ថែមទៀត​ថា កន្លងទៅ​ប្រទេស​កម្ពុជា បាន​ជួប​បញ្ហា​ផ្នែក​ការ​រា​ត្បា​ត​ជំងឺ​ទូទៅ​សត្វ ដូច​ជំងឺ​ង​អុតក្ដាម​ជាដើម ហើយ​ជាមួយគ្នា​នោះ កសិករ​ក៏ត្រូវ​ចងក្រង និង​ពិភាក្សា​លើ​ការ​ចិញ្ចឹមសត្វ​ដែរ ដែលថា​តើ​ត្រូវយក​ពូជ​ណាមួយ​ដែល​ល្អ និង​ការផលិត​ទទួលផល​ច្រើន រួមទាំង​ពិភាក្សាគ្នា​លើ​ការថែទាំ និង​ការឆ្លង​ជំងឺ​ផងដែរ​៕ ល​