ក្រសួងកសិកម្ម ដាក់ចេញ​វិធានការ៥​ចំណុច ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​សង្គ្រោះ​ត្រី​រដូវប្រាំង

546
ចែករម្លែក
  • 66
    Shares

ដោយ:​គូលែន​/​សៀមរាប ៖ តាម​សេចក្ដីណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​បញ្ហា​ដែល​អាច​កើតឡើង​ជាយថាហេតុ ក្នុងពេលដែល​កម្ពុ​ជាទ​ទួល​រង​នូវ​បាតុភូត​អែល​នី​ណូ ក្រសួង​បានចេញ​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ព្រៃកោងកាង និង​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ត្រី​រដូវប្រាំង​ផងដែរ​។​

មន្ត្រី​នៃ​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា វិធានការ​ទាំង​៥​ចំណុច​រួមមាន​៖ ១.​ទប់ស្កាត់ និង​បង្ការ​ការកាប់​ឆ្ការ ដុត​រាន​ព្រៃ​លិច​ទឹក ដើម្បី​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម ការធ្វើ​កសិកម្ម​ពនេចរ និង​ការតាំង​ទីលំនៅ​ថ្មី​ដោយ​វាទ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​មិន​ស្របច្បាប់, ២.​ទប់ស្កាត់​ការដុត ព្រៃ​លិច​ទឹក​ដើម្បី​ចាប់​សត្វ, ៣.​ត្រូវ​រៀបចំ​ជម្រក​ត្រី​ដោយ ប្រើ​កំ​ផ្លោក​ចង​ព័ទ្ធ​ដាក់​នៅក្នុង​អន្លង់​ជ្រៅ ឬ​ពង្រាយ​ឲ្យ​បាន​ច្រើន​កន្លែង​ក្នុង​កន្លែង​អភិរក្ស​ជលផល , ៤.​ត្រៀម​ម៉ាស៊ីនបូមទឹក​ដើម្បី​បូមទឹក ទៅលើ​បរិយាកាស​ឲ្យ​ធ្លាក់​នៅលើ​បន្ទះក្ដារ ដើម្បី​បង្កើន​អុកស៊ីសែន ក្នុង​ទឹក​សម្រាប់​ត្រី​ដកដង្ហើម នៅ​កន្លែង​អភិរក្ស​ជលផល, ៥.​ត្រូវការពារ​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ចូលធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​។

សេចក្ដីណែនាំ​បន្តថា រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម​គ្រប់​រាជ​ធានី​-​ខេត្ត ត្រូវ​សហការ​ឲ្យ​បានល្អ​ជាមួយ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ អង្គភាព​ពាក់ព័ន្ធ ដៃគូ​អភិ​វ​ឌ្ឈ​ន៍​នានា​យកចិត្តទុកដាក់​ចាត់​វិធានការ​ការពារ ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ កិច្ច​អន្តរាគមន៍​សង្គ្រោះ​ត្រី ឲ្យមាន​ប្រសិទ្ធភាព៕B/

#