ក្រសួងការបរទេស​ក​ម្ពុ​ជាស​ម្រេច​ផ្លាស់ប្តូរ​មន្ត្រី​ទូត​នៅ​ប្រទេស​ចំនួន​២

718
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​ប្រកាស​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​ ២០១៩ សម្រេច​លុបចោល​ការតែងតាំង​មន្ត្រីរាជការ​ចំនួន​២​រូប ដែលមាន​ក្នុង​ប្រកាស​​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ មានដូចជា ​៖ ១. លោក ហេង ហុក ជា​លេខា ធិការ​ទី​១ នៃ​ស្ថាន​ឯកអគ្គរាជទូត និង​អង្គការ​អន្តរជាតិ ប្រចាំ​សហភាព​មី​យ៉ាន់​ម៉ា​។ ២.កញ្ញា តាន់ សូលី​ដា ជា​លេខាធិការ​ទី​១ នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​បានសម្រេច​តែងតាំង​មន្ត្រីរាជការ ឲ្យទៅ​បំពេញ​ភារកិច្ ច​នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហភាព​មី​យ៉ាន់​ម៉ា គឺ​លោក ម៉ៅ ដា​រ៉េត ជា​លេខាធិការ​ទី​១ ជំនួស​លោក សូ ប៊ុណ្ណា​។​

ចំណែក​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស គឺ​លោក សាយ ប៊ុន​ឆេង ត្រូវបានតែងតាំង​ជា​លេខាធិការ​ទី​១ ជំនួស​លោក វ៉េង វុ​ទ្ធា​។​ ​រីឯ​លោក ហេង ហុក ត្រូវបានតែងតាំង​ជា​អនុប្រធាន​សវនកម្ម​ផ្ទៃក្នុង ជំនួស​លោក ប៉ូ ស៊ី​វុត្ថា ដែល​ចូលនិវត្តន៍​៕B/

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស (​រូប​ថ​តៈ​ឯកសារ​)​



#