ក្រសួងការបរទេស​ចិន​ភាគី​ចិន​នឹង​ផ្ដល់​ការគាំទ្រ និង​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រទេស​ឡាវ​ក្នុងការសង្គ្រោះបន្ទាន់​គ្រោះថ្នាក់​បាក់​ទំនប់ទឹក​

668
ចែករម្លែក

​ក្រោយពី​ប្រទេស​ឡាវ​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ លោក កឿង សួង អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ចិន​បានប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី ២៥ ខែកក្កដា ថា ភាគី​ចិន​នឹង​ផ្ដល់​ការគាំទ្រ និង​ជំនួយ​ឧបត្ថម្ភ​ឲ្យ​ទាន់ពេលវេលា​ដល់​ប្រទេស​ឡាវ​ក្នុងការ​សង្គ្រោះ បន្ទាន់​គ្រោះថ្នាក់​បាក់​ទំនប់ទឹក ។ ភាគី​ចិន​កំពុងតែធ្វើការ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី ឡាវ​អំពី​បញ្ហា​នេះ ។​

​លោក​កឿង សួង​មានប្រសាសន៍ថា ភាគី​ចិន សូម​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការបាត់បង់ អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ឡាវ ក្នុង​គ្រោះថ្នាក់​បាក់​ទំនប់​វា​រី​អគ្គិសនី​នេះ ហើយ​សូម ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះ ។ ភាគី​ចិន​សង្ឃឹមថា ក្រុម​សង្គ្រោះបន្ទាន់​នឹង​អាច​រក ឃើញ​អ្នក​បាត់​ខ្លួន​ក្នុងពេល​ឆាប់ៗ អ្នក​ត្រូវរបួស​នឹង​អាចជា​សះស្បើយ​ក្នុងពេល​ឆាប់ៗ ប្រជាជន រងគ្រោះ​នឹង​អាច​ស្ដារ​បរិស្ថាន​រស់នៅ​ឲ្យ​មាន​ភាពប្រក្រតី​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ។

​លោក​បន្តទៀតថា ភាគី​ចិន​នឹង​ផ្ដល់​ការគាំទ្រ និង​ជំនួយ​ឧបត្ថម្ភ​ឲ្យ​ទាន់ពេលវេលា​ដល់​ប្រទេស​ឡាវ ក្នុងការ​សង្គ្រោះបន្ទាន់ ៕ (​ស៊ីន ហួ​ចិន​)​