ក្រសួងការបរទេស​ចិន​៖ ចិន​នឹងមិន​សម្របសម្រួល​លើ​បញ្ហាទឹកដី​ទេ​

1092
ចែករម្លែក

​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កក្កដា​ថា មិនមាន​ជម្លោះ​ដែនដី​ណាមួយ​នៅក្នុង​តំបន់​ដូ​ក្លាំ (Doklam) នៃ​ព្រំដែន​ចិន – ឥណ្ឌា នោះទេ​។​

​កាលពី​ខែ​មុន កងទ័ព​ព្រំដែន​ឥណ្ឌា បាន​ឆ្លងកាត់​ព្រំដែន​នៅ​តំបន់​ព្រំដែន​រដ្ឋ​ស៊ី​ក​គីម (Sikkim) និង​បាន​ចូលក្នុង​ទឹកដី​ចិន​ដោយ​រារាំង​សកម្មភាព​របស់​កងទ័ព​ព្រំដែន​ចិន​។​

​លោកស្រី ជូ​លី ប៊ី​សប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បាន​និយាយថា “​ការយល់​របស់ខ្ញុំ​គឺថា នេះ​ជា​ជម្លោះ​យូរអង្វែង​… ជំហរ​របស់​អូស្ត្រាលី គឺថា ជម្លោះទឹកដី គួរ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​រវាង​ប្រទេស​ដែលមាន​ជម្លោះទឹកដី​។​

​ប៉ុន្តែ លោក លូ កាំ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា មិនមាន​ជម្លោះទឹកដី​បែបនេះ​ទេ​។ លោក​លូ បាន​និយាយថា តំបន់​ស៊ី​ក​គីម​នៃ​ខ្សែបន្ទាត់​តំបន់​ព្រំដែន​ចិន​-​ឥណ្ឌា ត្រូវបាន​កំណត់ដោយ​ការបោះបង្គោល​ព្រំដែន និង ត្រូវបាន​ទទួលស្គាល់ ដោយ​ប្រទេស​ទាំង​២​។​

​លោក​លូ​បាន​បន្ថែមថា ការចូល​របស់​កងទ័ព​ព្រំដែន​ឥណ្ឌា បានកើត​ឡើង​នៅ​ផ្នែក​មួយ​ដ៏​ជាក់ច្បាស់​នៃ​ព្រំដែន​នោះ ដោយ​បង្ក​ការលំបាក​ដែល​នាំឱ្យមាន​ភាពទាល់ច្រក​នៅពេល​ថ្មីៗ​នេះ ដោយ​កើតចេញពី​ជម្លោះ​មុនៗ​នៅ​តំបន់​ដែល​មិនមាន​ភាពច្បាស់លាស់​។​

​លោក​លូ​បាន​និយាយថា ” ចិន​ស្ម័គ្រចិត្ត​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​តំបន់​ព្រំដែន​ចិន​-​ឥណ្ឌា​នោះ ប៉ុន្តែ ចិន​នឹងមិន​ធ្វើការ​សម្របសម្រួល​ដែល​ទាក់ទង​ទៅនឹង​អធិបតេយ្យភាព​នោះទេ​៕ ដោយ៖ សុខា

​លោក លូ កាំ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន