ក្រសួងការបរទេស​បារាំង​អះអាង​ពី​ការបន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​ន៏​នៅ​រាជធានី​ភ្នំពេញ​

695
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោកស្រី​Pauline Carmona មន្ត្រី​ក្រសួងការបរទេស​បារាំង​បាន​អះអាងថា​ក្រសួងការបរទេស​បារាំង​នៅ​បន្ត​ជួយ​ដល់​រាជធានី​ភ្នំពេញ​,​បន្ត​ការគាំទ្រ​លើ​ជំនួយ​អភិវឌ្ឍ​ន៏ និង​ជំនួយ​បច្ចេកទេស​តាមរយះ​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៏ បារាំង អា​.​អេ​ហ្វ​.​ដេ​(AFD)​សំរាប់​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​ដល់​គំរោង​ជា​អាទិភាព​នានា​ដែល​រាជធានី​ភ្នំពេញ​កំពុងតែ​អនុវត្ត​។​
​ការអះអាង​បែបនេះ​របស់​មន្ត្រី​ការបរទេស​បារាំង​គឺ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​ប៉ារីស​សាធារណៈរដ្ឋ​បារាំង នៅ​ថ្ងៃទី​២​វិច្ឆិកា ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹក​នៃ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី បាន​ចូល​ជូ​ប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​Pauline CARMONA អនុប្រធាននាយកដ្ឋាន​កិច្ចការ អាស៊ី និង​អូ​សេ​អា​នី​នៃ​ក្រសួងការបរទេស​បារាំង​ដែល​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​.​បារាំង ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ារីស​។​
​ក្នុងនោះដែរ​លោកស្រី​Pauline Carmona បាន​កោតសរសើរ​ដល់​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ របស់លោក​អភិបាល​ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដែលមាន​សម្តេច​អគ្គម​ហេ​សេនាបតី​តេ​ជោ​ហ៊ុនសែន ជា​ប្រមុខ បានដាក់​ចេញ​នូវ​គោលដៅ​អភិវឌ្ឍ​ន៏​ទីក្រុង​ក្នុងនោះ​មាន​៖​ការដាក់ចេញ​នូវ​ការកសាង​ប្លង់គោល​នៃ​ការអភិវឌ្ឍ​ន៏​ទីក្រុង និង​ប្លង់គោល​ដឹកជញ្ជូន​សាធារណៈ​ធ្វើ​ឲ្យ​មាន​និរន្តរភាព​សំរាប់​ការវិនិយោគ​យូ​អង្វែង​ដែល​គ្មាន​ហានិភ័យ​។​
​ជាការ​ឆ្លើយតប​លោក ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណ​ដល់​ភាគី​បារាំង​តែង​បាន​ជួយ​ឧ​ប​ត្ត​ម្ភ ដល់​រាជធានី​ភ្នំពេញ​។​លោក​បាន​រំលឹក​ឡើងវិញ​នូវ​អនុ​ស្សាវ​រី​យ៏​ជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​តំលៃ​បំផុត​ដែលជា​ផ្នែក​១​នាំទៅដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​គឺ​ជំនួប​ច​ចារ​រវាង​សម្តេច​នរោត្តម​សីហនុ និង​សម្តេច​ហ៊ុនសែន​នៅ​ហ្វែ​រ អង់​តា ដឺ​ន័​រ​(Fere En Tadenois)​។ ជាមួយគ្នានេះ​រដ្ឋាភិបាល ក៏​ដូច​ទីក្រុង​ប៉ារីស​បាន​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​រួមទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ក៏​ដូច​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នាពេល​កន្លងមក​។​លោក​អភិបាល​ក៏បាន​គាំទ្រ​ដល់​គំរោង​សិក្សា​ជំ​ហ៊ាន​ទី​៣​របស់​ភាគី​បារាំង​លើ​គំរោង​សាងសង់​ប្រព​ន្ធ័​ដឹកជញ្ជូន​Tramway នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​អភិបាល​រាជធានី​គាំទ្រ​ពេញទំហឹង​ចំពោះ​គំរោង​នេះ​ដែលជា​ប្រព​ន្ធ័ ដឹកជញ្ជូន​សាធារណៈ​ដ៏​សំខាន់​កាត់បន្ថយ​ការកកស្ទះ​ចរាចរ ពង្រីក​តំរាយ​ផ្លូវ​ធ្វើដំណើរ​ឧ្យិ​កាន់តែ​ទំនើប​និង​ទាន់សម័យ​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ការកើនឡើង​ឥតឈប់ឈរ​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​ប​ច្ច​ប្បន្ន​។​

​យោង​តា​មន្ត្រីរដ្ឋបាល​រាជធានី​អមដំណើរ​ប្រតិភូ​បានឱ្យដឹងថា​៖​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ដដែល​នេះ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បាន អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរ​(PC Lutece)​នៃ​ទីក្រុង​ប៉ារីស ដើម្បី​សិក្សា​ស្វែងយល់ និង​ដក​ពិសោធន៍ លើ​ការគ្រប់គ្រង​ចរាចរ​ក្នុង​ទីក្រុង​សម្រាប់​រាជធានី​ភ្នំពេញ​។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​ថ្លែងថា​៖ បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​សហការ​ជាមួយ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) ក្នុង​ការដំឡើង​មជ្ឈមណ្ឌល គ្រប់គ្រង​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ដែល​ស្ថិតក្នុង អាគារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែម្តង​។ លោក ឃួ​ង ស្រេង បានលើកឡើង​ដែរ​ថា ៖​រាជធានី​ភ្នំពេញ​ស្វាគមន៍ ចំពោះ​ការជួយ ឧបត្ថម្ភ​ពី​ទីក្រុង​ប៉ារីស ជាពិសេស​លើ ការកែលំអរ​ប្រព័ន្ធ​ចរាចរណ៍ ឲ្យ​កាន់តែ​ប្រសើរឡើង យើង​ស្វាគមន៍​គ្រប់​ដៃគូ​អភិវឌ្ឍ​ន៏​។​
​លោក​អភិបាល​រាជធានី​បាន​បន្តថា​៖ ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ យើង​នឹង​បន្ត​ពង្រឹង បន្ថែម​នូវ​កិច្ចសហការ​គាំទ្រ សម្របសម្រួល និង​គាំពារ​ផលប្រយោជន៍ ស្របច្បាប់​ដល់​ក្រុមហ៊ុន​បារាំង​ទាំងអស់ ដែល​បានមក​វិនិយោគ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ការវិនិយោគ ប្រព្រឹត្តទៅបាន​ងាយស្រួល និង​ឆាប់រហ័ស​។ យើង​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន កម្ពុជា​នឹង​បន្ត​សម្រេច បាន​នូវ​កំណើនសេដ្ឋកិច្ច​ដោយ រក្សាបាន​នូវ ស្ថិរភាព និង​សន្តិភាព​ដែល ជា​មូលដ្ឋានគ្រឹះ​នៃ ការអភិវឌ្ឍ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​៕

#