ក្រសួងការបរទេស​ស្នើ​នាយករដ្ឋមន្ត្រី​ផ្លាស់ប្តូរ​តែងតាំង​ឯកអគ្គរាជទូត​និង​មន្ត្រីការទូត​ជាន់ខ្ពស់​ចំនួន​២២​រូប​

1966
ចែករម្លែក
  • 849
    Shares

​ដោយៈ​មុនី​រ័ត្ន​ភ្នំពេញៈ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានដាក់​សំណើ​ជូន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ស្នើសុំ​ផ្លាស់ប្តូរ និង​តែងតាំង​ឯកអគ្គរាជទូត និង​មន្ត្រីការទូត​ជាន់ខ្ពស់​ចំនួន​២២​រូប​។​
​ក្នុងនោះ មានការ​ផ្លាស់ប្តូ​រឯក​អគ្គរាជទូត​ចំនួន​៧​រូប និង​តែងតាំង​ចំនួន​១៥​រូប​។ នេះ​បើ​យោងតាម​លិខិត​របស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ដែល​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨​។​

​បើ​យោងតាម​លិខិត​យោងតាម​ឯកសារ​បានបង្ហាញ​ឲ្យ​ដឹងថា ឯកអគ្គរាជទូត និង​មន្ត្រីការទូត​ជាន់ខ្ពស់​ចំនួន​២២​រូប ដែល​ត្រូវសុំ​ផ្លាស់ប្តូរ និង​តែងតាំង មានដូចជាៈ​
​ឯកអគ្គរាជទូត​ចំនួន​០៧​រូប ដែល​ត្រូវ​ផ្លាស់ប្តូរ​រួមមានៈ ១.​ផ្លាស់ប្តូ​រលោក ជា ធី​រៈ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុច​ហ្សំ​បួរ និង​អម​សហភាព​អឺរ៉ុប ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។

២.​ផ្លាស់ប្តូ​រលោក​ពេជ្រ​ឃុន​បញ្ញា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​បង់​ក្លា​ដេ​ស ស្រីលង្ការ ប៉ា​គី​ស្ថាន និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។

៣.​ផ្លាស់ប្តូរ​លោកស្រី ជា គឹម​ថា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ៤.​ផ្លាស់ប្តូរ​លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សា​ធារ​រដ្ឋ​ហ្វីលីពីន ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។

៥.​ផ្លាស់ប្តូ​រលោក​ទុយ រី ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ៦.​ផ្លាស់ប្តូ​រលោក ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​រដ្ឋ​ម៉ិចស៊ិក​កូ ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។

៧.​ផ្លាស់ប្តូ​រលោក​កេ​ត សោ​ផាន់ ឯកអគ្គរាជទូត​ប្រតិភូ​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ប៉ារីស ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។​

​មន្ត្រីការទូត​ជាន់ខ្ពស់​ចំនួន​១៥​រូប​ដែល​ត្រូវ​តែងតាំង​មានដូចជាៈ ១.​តែងតាំង​លោក​ណុំ ពិសិដ្ឋ បច្ចុប្បន្ន​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​-​ម​ជ្ឈឹ​ម​បូព៌ា ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុច​ហ្សំ​បួរ និង​អម​សហភាព​អឺរ៉ុប​។

២.​តែងតាំង​លោក​អ៊ុង ស៊ា​ង បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​បង់​ក្លា​ដេ​ស ស្រីលង្ការ ប៉ា​គី​ស្ថាន និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​។

៣.​តែងតាំង​លោក​អ៊ឹង រចនា បច្ចុប្បន្ន​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​។

៤.​តែងតាំង​លោកស្រី​ជា​គឹម​ថា​អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក​អ៊ឹង រចនា​។

៥.​តែងតាំង​លោក​ឡេង​ចាន់​វីរៈ​បច្ចុប្បន្ន​ជា​អគ្គាធិការ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន​។

៦.​តែងតាំង​លោកស្រី​ទួត​បញ្ញា​អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សា​ធារ​រដ្ឋ​ហ្វីលីពីន ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

៧.​តែងតាំង​លោក​កែ​សុវណ្ណ​បច្ចុប្បន្ន​ជា​តំណាង​អចិន្ត្រៃយ៍​រង​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា ជា​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្គការសហប្រជាជាតិ​និង​ប្រទេស​កាណាដា​។

៨.​តែងតាំង​លោក​ទុយ រី ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ៩.​ផ្លាស់ប្តូ​រលោក​ជុំ សុន្ទរី បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​រដ្ឋ​ម៉ិ​ក​ស៊ិ​កូ​។

១០.​កេ​ត សោ​ផាន់ ឯកអគ្គរាជទូត​ប្រតិភូ​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ប៉ារីស ជា​អនុ​រដ្ឋ​លេខ​ធិ​ការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

១១.​តែងតាំង​លោក ស៊ុន ដា​រិ​ន បច្ចុប្បន្ន​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អគ្គទីប្រឹក្សា​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា​។​

១២.​តែងតាំង​លោក អាន សុខ​ខឿន បច្ចុប្បន្ន ជា​អគ្គនាយករង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​-​មជ្ឈិមបូព៌ា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក ណុំ ពិសិដ្ឋ​។

១៣.​តែងតាំង​លោក​ឈូក ប៊ុណ្ណា បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អាស៊ាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

១៤.​តែងតាំង​លោក ពេជ្រ​ឃុន បញ្ញា អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ជំនួស​លោក​ស៊ុន ដា​រិ​ន​។

១៥.​តែងតាំង​លោក​ជា ធី​រៈ អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុច​ហ្សំ​បួរ និង​អម​សហភាព​អឺរ៉ុប ជា​អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។​

​ទាក់ទង​ការស្នើសុំ​ផ្លាស់ប្តូរ និង​តែងតាំង​ឯកអគ្គរាជទូត និង​មន្ត្រីការទូត​ជាន់ខ្ពស់​ចំនួន​២២​រូប ខាងលើនេះ គឹ​ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា ដោយ​ផ្អែកលើ​សមត្ថភាព និង​យោងតាម​តម្រូវការ​ចាំបាច់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ជាការ​ឆ្លើយតប​សម្តេច​ត​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ចារ​យល់ព្រម​លើ​លិខិត​ស្នើសុំ​នោះ​កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨៕S/