ពលរដ្ឋ​អាមេរិក​ប្រឈម​ការវាយប្រហារ​ភេរវកម្ម​ជុំវិញ​ពិភពលោក បន្ទាប់ពី​ត្រាំ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​

1136

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ចេញផ្សាយ “​ការប្រុងប្រយ័ត្ន​ទូទាំង​ពិភពលោក​” ថ្មី​មួយ​សម្រាប់​ជនជាតិ​អាមេរិក​ដែល​បានធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​កាលពី​ថ្ងៃ​ពុធ​ទី​៦​ធ្នូ បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ជា​ផ្លូវការ​។​

​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ថ្មី​របស់​ក្រសួង​មិនបាន​បញ្ចូល​ការព្រមាន​ជាក់លាក់​អំពី​អ៊ីស្រាអែល តំបន់​វេស​ប៊ែ​ង និង​តំបន់​ហ្គា​ហ្សា​ទេ​។

​ប៉ុន្តែ​ក្រសួងការបរទេស​អាមេរិក​បានផ្តល់​ការណែនាំ​ឱ្យ​ជនជាតិ​អាមេរិក​ចៀសវាង​ទីក្រុង​បុរាណ​ហ្ស៊េ​រុយ​សា​ឡិ​ម និង តំបន់​វេស​ប៊ែ​ង កាលពី​ថ្ងៃ​អង្គារ ដោយ​រំពឹងថា​នឹងមាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​សុន្ទរកថា​របស់លោក​ត្រាំ នៅពេលដែល​ហ្ស៊េ​រុយ​សា​ឡិ​ម​ត្រូវ​បានប្រកាស​ទទួលស្គាល់​ជា​សាធារណៈ​នោះ​។​

​ការព្រមាន​ជាស​កល​នេះ​បាន​ណែនាំ​ពលរដ្ឋ​អាមេរិក “​ឱ្យ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​និង​ចាត់វិធានការ​សមស្រប​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​សុវត្ថិភាព​របស់​ពួកគេ​នៅពេល​ធ្វើដំណើរ​”៕ ដោយ៖ កញ្ញាដាលីស

បាត​កម្ម​ហិង្សា​ផ្ទុះ​នៅ​តំបន់​កា​ហ្សា បន្ទាប់ពី​ត្រាំ​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល