ក្រសួងការបរទេស​៖ ពលរដ្ឋ​ចិន​៨​នាក់​ស្ថិតនៅក្នុង​យន្តហោះ​អេត្យូ​ពីដែល​ធ្លាក់​

412
ចែករម្លែក
  • 35
    Shares

​ក្រសួងការបរទេស​ចិន បាន​និយាយថា ពលរដ្ឋ​ចិន​៨​នាក់ រួម​មាន​ម្នាក់​ទៅ​ពី​ហុងកុង ត្រូវ​បាន​បញ្ជាក់​អះអាងថា​បាន​ស្ថិតនៅក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Ethiopian Airlines​ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់​នៅក្នុង​យន្តហោះ​។​

​អ្នកនាំពាក្យ​ក្រសួង លោក​លូ​កាង បាន​និយាយ​កាលពី​យប់​ថ្ង​ស​អាទិត្យ​ថា​« យើង​សូម​ចូលរួម​មរណទុក្ខ​និង​សម្តែង​សមានចិត្ត​អាណិតអាសូរ​ដល់​គ្រួសារ​ជនរងគ្រោះ​»​។​

​លោក​លូ​បាន​និយាយថា ក្រោយ​ពី​ដឹង​ថា​មានការ​ធ្លាក់​យន្តហោះ ក្រសួង​បាន​បញ្ជា​ទៅ​ស្ថានទូត​ចិន​នៅ​អេត្យូ​ពី​ធ្វើ​ការឆ្លើយតប​គ្រាអាសន្ន​មួយ​និង​ទាក់ទង​រដ្ឋាភិបាល​អេត្យូ​ពី​​និង​ក្រុមហ៊ុន​Ethiopian អោយ​ជូន​ដំណឹង​ជាន់​សភាពការណ៍​អំពី​ការស៊ើបអង្កេត​»​។​

​លោក​បាន​បន្ថែមថា ក្រសួងការបរទេស​និង​ស្ថានទូត​ចិន​នៅ​អេត្យូ​ពី​នឹង​រក្សា​ការទាក់ទ​ង​និង​​តាមដាន​ដិត​ដល់​អំពី​ការវិវត្តន៍ ហើយ​នឹង​ជួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅក្នុង​​ដោះស្រាយ​បញ្ហា​ក្រោយ​ឧបទ្ទវហេតុ​នេះ​។​

​យន្តហោះ​Boeing 737-800 Max​ដែល​ចេញ​ដំណើរ​ពី​រដ្ឋធានី​របស់​អេត្យូ​ពី ទៅ​កាន់​ទីក្រុង​ណៃ​រ៉ូ​ប៊ី របស់​គេ​ន​យ៉ា បាន​ធ្លាក់​ក្រោយ​ចេញដំណើរ​ពី​ទីក្រុង​អាត​ឌី​ស អា​បា​បា បាន​​ប៉ុន្មាន​ទី​កាលពី​ថ្ងៃអាទិត្យ ដោយ​សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់​នៅក្នុង​យន្តហោះ​៕ដោយ៖វាសនា

មនុស្ស​នៅ​កន្លែង​ធ្លាក់​យន្តហោះ​អេត្យូ​ពី នៅ​ជិត​ទីប្រជុំជន​Bishoftu ខាងត្បូង​ទីក្រុង​អាត​ឌី​ស អា​បា​បា​