ក្រសួងការពារជាតិ​នឹង​តែងតាំង ផ្លាស់ប្តូរ​នាយទាហាន​មួយចំនួន​នៅ​យោធភូមិ​ទី​៥ ,​យោធភូមិភាគ​ពិសេស …​កងពលតូច​លេខ​៥១ ,..

650
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ យោង​ប្រកាស​របស់​ក្រសួងការពារជាតិ ​ដែល​កាសែត​រស្មី​កម្ពុជា ក៏​ទទួលបាន​នៅ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩ បានឲ្យដឹងថា ក្រសួង​ការពារជាតិ​នឹង​តែងតាំង ផ្លាស់ប្តូរ​នាយទាហាន​មួយចំនួន​នៅ​យោធភូមិ​ទី​៥ ,​យោធ​ភូមិភាគ​ពិសេស …​កងពលតូច​លេខ​៥១ ,​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមាន​ជ័យ​ជាដើម ។​

ក្រសួងការពារជាតិ​លេខ​៤៤១​ភ​ត ០២១៩​ចុះ​ថ្ងៃទី​២៩​ កុម្ភៈ ឆ្នាំ​២០១៩ ប្រកាស​ស្តីពី​ការតែងតាំង​ផ្លាស់ប្តូរ​មុខងារ​នាយទាហាន ឧបនាយក​រដ្ឋ​ម​ន្ត្រី រដ្ឋ​ម​ន្ត្រី​ក្រសួងការពារ​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ​ទៀ បាញ់ បានតែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​វ៉ែន សាយ មេបញ្ជាការរង​និង​ជា​នាយសេនាធិការ ឡើងជា​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១ នេះ​ឡើង​បន្ថែម​ជា​នាយសេនាធិការ ។​

ក្រសួងការពារជាតិ​លេខ​៤៤២​សណ ០២១៩ ចុះ​ថ្ងៃទី​២៨ ​កុម្ភ​: ឆ្នាំ​២០១៩ គោរព​ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី សំណើ​អនុញ្ញាតិ​តែងតាំង ផ្លាស់ប្តូរ​មុខងារ​នាយទាហាន​នៃ​កងយោធពល​ខេ​មរ​ភូមិន្ទ ដោយ​សុំ​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន ពី​មេ​បញ្ជា​ការរង​និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ ឡើងជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ឡើងជា​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ និង​ជា​មេ​ប្ជា​ការរង​កងទ័ព​ជើង​​គោក​ផងដែរ ខណៈមេបញ្ជាការ​ចាស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៊ុន សេង ឡើង​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ក​ឬ​ពារ​ជាតិ ។​

ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពូ សា​ប៊ុត​ឌី មេបញ្ជាការរង​និង​ជា​នាយសេនា​ធិការ​​យោធភូមិភាគ​ពិសេស ឡើងជា​មេបញ្ជាការ​និង​ជា​នាយរង​សា​នា​ធិ​ការ ឡើងជា​មេ​បញ្ជា​យោធភូមិភាគ​ពិសេស។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មុំ វណ្ណៈ ជា​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​យោធភូមិ​ពិសេស៕B/