ក្រសួងទេសចរណ៍​ចុះ​វាយតម្លៃ​អំពី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវាសាធារណៈ​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

913
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ផ្នែក​ជំនាញ​ក្រសួងទេសចរណ៍​ចុះ​វាយតម្លៃ​អំពី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវាសាធារណៈ​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ដែល​ក្រុមការងារ​ដឹកនាំ​ដោយ​លោក តឹ​ម សេរីរដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់នៅ ទេសចរណ៍ និង​ម្ហូបអាហារ នៃ​ក្រសួងទេសចរណ៍ បាន​ចុះ​វាយតម្លៃ​អំពី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវាសាធារណៈ​របស់​បេក្ខភាព​ខណ្ឌ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។​
​មន្ត្រី​សាលាខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា​៖​ក្រុមការងារ​ក្រសួងទេសចរណ៍ វាយតម្លៃ​អំពី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវាសាធារណៈ​របស់​បេក្ខភាព​ខណ្ឌ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ខាងលើនេះ​ដោយបាន​ការទទួល​ស្វាគមន៍​ពី​សំណាក់​លោក ហែម ដា​រិ​ទ្ធិ អភិបាល អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ក្នុងឱកាស​នោះ​លោក ហែម ដា​រិ​ទ្ធិ អភិបាល អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បានធ្វើ​សេចក្ដីរាយការណ៍​ជាក់ស្ដែង​ពី​ការងារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ​សេវាសាធារណៈ​នៅ​ច្រកចេញចូល​តែមួយ​របស់​បេក្ខភាព​ខណ្ឌ​ពោធិ​សែន​ជ័យ​សម្រាប់​ឆ្នោះ​ទៅ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅពេល​ខាងមុខ​ឱ្យទទួល​បាន​ជោគជ័យ​។​លោក​បន្តថា​៖​កន្លងមក​រដ្ឋបាល​ខ​ណ្ឌ​បានធ្វើ​កិច្ចការងារ​ជាច្រើន​ជាពិសេស​នៅ​ច្រកចេញចូល​តែមួយ​នេះ​ដើម្បី​ដណ្ដើមយក​ជោគជ័យ​៕