ក្រសួងទេសចរណ៍​៖​កម្ពុជា​ត្រូវការ​លើកស្ទួយ​វិស័យ​បដិសណ្ឋារកិច្ច​ដែលមាន​គុណភាព​ខ្ពស់​

1538

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​បាន​លើកឡើងថា​កម្ពុជា​ត្រូវ​ការលើក​ស្ទូ​យ​លើ​វិស័យ​ការងារ​ផ្នែក​បដិសណ្ឋារកិច្ច​ដើម្បី​ពង្រឹងគុណភាព​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​ខណៈដែល​អ្នក​ដែលមាន​វិញ្ញាបនបត្រ​លើ​វិស័យនេះ​នៅមានកម្រិត​ទាប​នៅឡើយ​។​
​ ​
​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ដល់​អ្នក​កំពុង​បម្រើ​ការងារ បដិសណ្ឋារកិច្ច តាម​តុ​ការ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ក្នុង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ កាលពី​ថ្ងៃទី​១១ កក្កដា​ឆ្នាំ​២០១៨​លោក ប៉ាក់​សុខុម​រដ្ឋលេខាធិការ​ក្រសួង​ទេ​ចរណ៍​បានឱ្យដឹងថា​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​អ្នកបម្រើ​លើ​វិស័យ​ទេសចរណ៍​ប្រមាណ ៦២ ម៉ឺន​នាក់ ហើយនឹង​កើន​ដល់​១​លាន​៧​សែន​នាក់​ក្នុង​ឆ្នាំ​២០៣០​។​
​ ​
​លោក​បាន​បន្ត​ឱ្យដឹងថា​ក្នុង​ឆ្នាំ​២០២០​កម្ពុជា​រំពឹង​នឹង​សម្រេចបាន​នូវ​ការងារ បណ្តុះ​បណ្តា បាន​៥០​ភាគរយ និង​ឆ្នាំ​២០២៥​សម្រេចបាន​នូវ​ការងារ​បណ្តុះបណ្តាល​អ្នក​ជំនាញ​ទេសចរណ៍​រហូតដល់​ចំនួន​១០០​ភាគរយ​ពុំខាន​។​លោក​បញ្ជាក់ថា​កម្ពុជា​មិនដែល​មានការ​បណ្តុះបណ្តាល​វិស័យ​បដិសណ្ឋាកិច្ច សម្រាប់ បម្រើ​ការងារ​សេវា នៅតាម​ភោជណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លើ​ម្ហូបអាហារ កាលពី​មុខមក​ទេ ។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​លោក ឡី សុភាព នាយក​សាលា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា បានឱ្យដឹងថា​កាលពីមុន​មកនេះ​បើ​គេ​មើ​លពី​វិស័យ​បដិសណ្ឋារកិច្ច គឺមាន​ភាពទន់ខ្សោយ​ច្រើន​។​ប៉ុន្តែ​ពេលបច្ចុប្បន្ន​កម្ពុជា​ចាប់ផ្តើម​បណ្តុះបណ្តាល​លើ​មុខជំនាញ​នេះ​សង្ឃឹមថានឹង​ជួយ​ឱ្យ​គុណភាព​លើ​វិស័យនេះ​អាច​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​នា​ថ្ងៃ​ខាងមុខ​។​ ​

​លោក​បន្តថា​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ​ស្របតាម​ផែនការអភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍ ឆ្នាំ​២០១៧ – ២០២៥ របស់​ក្រសួង​ទេ​ចរណ៍ សំដៅ​ដល់​ពង្រឹងគុណភាព​អ្នក​ទេ​ចរណ៍ ទាំង​គុ ណ​ភាព ចំណេះដឹង និង​ចំណេះធ្វើ​ឲ្យ​កាន់តែ​ប្រសើរ នៅតាម​មូលដ្ឋាន​អាហា​ដ្ឋា​ន ភោជនីយ ដ្ឋា​ន​នានា​។​

​ជាមួយគ្នានេះ​លោក​បានឱ្យដឹង​បន្ថែមថា​សាលា​បាន​បើ​វគ្គ​បណ្តុះបណ្តាល​ដោយបាន​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២ ០១៨ នឹង​បាន​បណ្តុះ​សិក្ខាកាម​វគ្គ​ទី​១​បាន​ចំនួន​៣៣៣​នាក់ ស្រី ១៤៨​នាក់ វគ្គ​ទី ២ បាន​បណ្តុះបណ្តាល​៣០៨ ស្រី​១១៧​នាក់ ទី​៣ បាន​៣២៨​នាក់​ស្រី​១៣៨​នាក់ និង​វ គ្គ ទី​៤​បាន​កំពុង​បណ្តុះបណ្តាល​មាន​ចំនួន​២៩៩​នាក់​ស្រី ១៦៨​នាក់ ។​

​គួរ​បញ្ចាក់​ថា​ក្នុង​ឆ្នាំ​២០១៧ កន្លងមក​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​៥​លាន​៦​សែន​នាក់ ស្មើ​១១,៨​ភាគរយ នឹង​ទទួល​ថវិកា​ចូលជាតិ​ចំនួន ៣៦៣៨​លាន​ដុល្លារ ៕S/

លោក​ប៉ាក់​សុខុម​និង​លោក​បណ្ឌិត​ឡី​សុភាព​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ដល់​អ្នក​កំពុង​បំរើកា​រងារ បដិសណ្ឋារកិច្ច តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ក្នុង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ កាលពី​ថ្ងៃទី​១១ កក្កដា​ឆ្នាំ​២០១៨(​រូប​៖​ដេប៉ូ​)