ក្រសួងទេសចរណ៍ គ្រោង​បង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ​នៅ​ភ្នំ​គូលែន ដើម្បី​បំពេញ​អ្នកទេសចរ​ណ៌​ដើរ​ផ្សងព្រេង​

343
ចែករម្លែក
  • 4
    Shares

ដោយ​:បាយ័ន​/​សៀមរាប ៖​ ​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា កន្លងមក នៅ​កម្ពុជា អ្នកទេសចរ​ដែលមាន​ចំណូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នៅតាម​ព្រៃភ្នំ តែងតែ​នាំគ្នា​ទៅ​កម្សាន្ត​នៅ​ភ្នំ​ឱ​រ៉ា​ល ប៉ុន្តែ​ឥឡូវនេះ​ក្រសួងទេសចរណ៍​មាន​គម្រោង​បង្កើតឱ្យមាន​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នេះ​នៅ​ភ្នំ​គូលែន ក្នុង​បំណង​ឲ្យ​អ្នកទេសចរ​បន្ត​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​ឲ្យ​បានយូរ​។​

លោកន្ត​ថា ​ដោយសារ​ភ្នំ​គូលែន​នេះ ជាទី​តាំង​មួយ​ដ៏​ល្អ​សម្រាប់អ្នកទេសចរ​ក្នុងការ​ចំណាយពេល​វេលា និង​ថវិកា​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប បាន​ទាំង​ទស្សនា​ប្រាសាទបុរាណ តំបន់​ទេសចរណ៍ធម្មជាតិ ទេសចរណ៍​សហគមន៍ និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នៅក្នុង​ព្រៃភ្នំ​គូលែន​អតីត​រាជធានី​ខ្មែរ ដែលមាន​ប្រាសាទ និង​វត្ថុ​ផ្សេងៗ នៅសល់​ក្នុងព្រៃ​នេះ ហើយ​យើង​មិនទាន់បាន​ជួប។

លោក​បានលើកឡើង​បែបនេះ​ក្នុង​ឪ​កាស​ចូលរួម​ក្នុង​វិស័យ​ទេសចរ​ណ៌​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩​នេះ។

លោក ជុក ជំនោរ បានឱ្យដឹង​ទៀតថា នៅក្នុង​ខេត្តសៀមរាប​នេះ ផលិតផល​ទេសចរណ៍​ជាច្រើន ក្រៅពី​ប្រាសាទអង្គរវត្ត ដូចជា​នៅ​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក សហគមន៍​ទេសចរណ៍​បឹង​ពារាំង សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង ភូមិ​ធម្មជាតិ​រុន​តា​ឯក ជាដើម សុទ្ធសឹងតែ​ជា​កញ្ចប់​ផលិតផល​ទេសចរណ៍​ល្អៗ ប៉ុន្តែ​នៅក្នុង​ខេត្តសៀមរាប កំពុង​ខ្វះ​ផលិតផល​ទេសចរណ៍​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​ផ្សងព្រេង។​

លោក​ជុក ជំនោរ មានប្រសាសន៍​យ៉ាងនេះ នៅក្នុង​កិច្ចប្រជុំ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩​នេះ៕B/