ក្រសួងបរិស្ថាន​បាន​ដាក់ឱ្យ​អនុវត្តន៍​និង​ពិគ្រោះ​យោបល់​លើ​គម្រោង​”​ការវាយតម្លៃ​ប្រព័ន្ធ​អេកូឡូស៊ី​”

452
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​:​លោក ទិន ពន្លក ដែលជា​អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន ក្រុម ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​(​ក​.​ជ​.​អ​.​ច​.)​បាន​បានលើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​បើក​ដំណើរការ​អនុវត្ត និង ពិគ្រោះ យោបល់ គម្រោង “​ការវាយតម្លៃ ប្រព័ន្ធ អេកូឡូស៊ី ថ្នាក់ ជាតិ សម្រាប់ វេទិកា វិទ្យាសាស្ត្រ -​នយោបាយ ជីវៈចម្រុះ និង សេវាកម្ម ប្រព័ន្ធ អេកូឡូស៊ី (IPBES) “​។

​សិក្ខាសាលា​នេះ​បាន​ចូលរួម​ពី មន្ត្រី​សកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ តំណាង ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ​វិទ្យាស្ថាន​និស្សិត​និង​អង្គការ​ពាក់ព័ន្ធ​ជាច្រើន​នាក់​។​នេះ​បើតាម​វេ​ប​សាយ​ក្រសួងបរិស្ថាន​បាន​ផ្សាយ​អោយដឹង​នៅ​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

​លោក​ទិន ពន្លក​បាន​បញ្ជាក់ថា ប្រព័ន្ធ អេកូឡូស៊ី បាន និង កំពុង ផ្តល់ ឱ្យ រួមមាន ៖ ១. សេវា ផ្គត់ផ្គង់ (​អាហារ ថ្នាំពេទ្យ ឈើ ប្រេង ត្រី វត្ថុធាតុដើម​)​។ ២. សេវា គាំទ្រ (​ការ ធ្វើ វដ្ត ជីវជាតិ ការ បង្គុំ ដី ការ ផ្តល់ ទី ជម្រក ប្រភេទ សត្វ​/​រុក្ខជាតិ​) ។​៣. សេវា វប្បធម៌ (​ទេសចរណ៍ ជា ប្រពៃ ណី ធម្មជាតិ ការ អប់រំ កំសាន្ត​) និង ៤. សេវា និយ័តកម្ម (​ការ គ្រប់គ្រង អាកាសធាតុ ការ ញែក កាបូន និង ការ ស្តុក ការ ផ្តល់ ជី ជាតិ ដល់ ដី ចម្រោះ ទឹក និង និយ័តកម្ម លំហូរ ទឹក ជា ដើម​)​។

​លោក បាន​បន្ត ទៀត ថា ដោយ សារ កត្តា កំណើន ប្រជាពលរដ្ឋ នៅ លើ ភព ផែនដី និង កត្តា ធម្មជាតិ ផង នោះ ប្រព័ន្ធ អេកូឡូស៊ី និង ជីវៈចម្រុះ កំពុង រង នូវ សម្ពាធ យ៉ាង ធ្ងន់ធ្ងរ ទាំង ក្នុង ប្រទេស កម្រិត តំបន់ និង ពិភពលោក​។ បរិស្ថាន ដី គោក ចំនួន ៣ ភាគ ៤ និង បរិស្ថាន សមុទ្រ ប្រមាណ ជា ៦០​ភាគរយ​ត្រូវ បាន កែប្រែ យ៉ាង ខ្លាំង ដោយ សារ សកម្មភាព មនុស្ស​។ និន្នាការ ទាំង នេះ មិន សូវ មាន ភាព ធ្ងន់ធ្ងរ ឬ ត្រូវ បាន បញ្ចៀស នៅ តំបន់ ដែល ទទួល ខុសត្រូវ ឬ គ្រប់គ្រង ដោយ ជនជាតិ ដើម ភាគតិច និ​និង​សហគមន៍​មូលដ្ឋាន​ណា​នោះទេ​។​

​លោកស្រី ចាន់ សុ​ម៉ាលី អគ្គលេខាធិការ រង នៃ ក​.​ជ​.​អ​.​ច​. បានធ្វើ​បទ​បង្ហាញ​លើ ប្រធានបទ សំខាន់ ៗ រួមមាន​៖១. គ​ម្រ​គម្រោង​វាយតម្លៃ​ប្រព័ន្ធ​អេកូឡូស៊ី​សកល​។ ២. គម្រោង វាយតម្លៃ ប្រព័ន្ធ អេកូឡូស៊ី ក្នុង ប្រទេស កម្ពុជា និង ៣. ផែនការ សកម្មភាព របស់ គម្រោង IPBES​។​

​សូមបញ្ជាក់ថា គម្រោង IPBES​នេះ អនុវត្ត ដោយ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ក្រោម កិច្ច សហការ ជា មួយ នាយកដ្ឋាន ជីវៈចម្រុះ នៃ ក​.​ជ​.​អ​.​ច​. មាន គោលបំណង សិក្សា វាយ តម្លៃ ពី សក្តានុពល និង មុខងារ របស់ ប្រព័ន្ធ អេកូឡូស៊ី ដែល បាន និង កំពុង ផ្តល់ ប្រយោជន៍ ជា ច្រើន ដល់ សេដ្ឋកិច្ច -​សង្គម និង សុខុមាលភាព របស់ មនុស្ស នៅ លើ ផែន ដី ដើម្បី រៀបចំ គោលនយោបាយ និង យុទ្ធសាស្ត្រ សម្រាប់ ការ អភិវឌ្ឍ ដោយ ចីរភាព សម្រាប់ វេទិកា វិទ្យាសាស្ត្រ​-​នយោបាយ អន្តររដ្ឋាភិបាល ស្តីពី ជីវៈចម្រុះ និង សេវាកម្ម ប្រព័ន្ធ អេកូឡូស៊ី​។

​លទ្ធផល​ពី​ការសិក្សា​ស្វែងយល់​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ក្នុងចំណោម តួអង្គ សំខាន់ ៗ និង សម្រាប់ ប្រើ ជា មូលដ្ឋាន ដើម្បី រៀបចំ យុទ្ធសាស្ត្រ គោលនយោបាយ និង ផែនការ សកម្មភាព ដែល ជា ចុងក្រោយ ចូលរួម ចំណែក ដល់ ការ គ្រប់គ្រង អភិរក្ស ប្រព័ន្ធ អេកូឡូស៊ី និង ការ ប្រើប្រាស់ ប្រកប ដោយ និរន្តរភាព​៕S/​