ក្រសួងបរិស្ថាន​បាន​ប្រាប់​ពី​បញ្ហា​ប្រឈម​៥​ដែល​កំពុង​គំរាមកំហែង​ដល់​មហាសមុទ្រ​ពិភពលោក​

619
ចែករម្លែក

​ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​មហាសមុទ្រ​គ្របដណ្តប់​ផ្ទៃដី​៧0​ភាគរយ​នៃ​ផ្ទៃដី​សរុប​លើ​ភពផែនដី​ដ៏​ខៀវស្រងាត់​និង​ស្រស់បំព្រង​។​នេះ​បើតាម​វេ​ប​សាយ​របស់​ក្រសួងបរិស្ថាន​ដែល​បាន​ផ្សាយ​ឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​។​ប៉ុន្តែ​មហាសមុទ្រ​របស់​យើង​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​ដែល​បណ្តាលមកពី​កត្តា​ដូចខាងក្រោម​៖

១.​បម្រែបម្រួល​អាកាសធាតុ​!​បម្រែបម្រួល​អាកាសធាតុ​កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​មហាសមុទ្រ ដោយ​វា​ធ្វើឱ្យ​មហាសមុទ្រ​កាន់តែ​ក្តៅ​ឡើងៗ និង​ធ្វើឱ្យ​ទឹកសមុទ្រ​មាន​កំហាប់​ជាតិ​អាស៊ីត​កើនឡើង​។ ជា​លទ្ធផល​វា​នឹងធ្វើ​ប៉ះពាល់​ដល់​ជីវិត​សត្វ​នៅក្នុង​មហាសមុទ្រ​។​បញ្ហា​នេះ​អាច​ត្រូវបាន​កាត់បន្ថយ​តាមរយៈ​ការជ្រើសរើស​ការ​ញ៉ាំ​និង​ការធ្វើដំណើរ​របស់​យើង​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ដើម្បី​កាត់បន្ថយ​ការកើនឡើង​នូវ​កម្តៅ​លើ​ភពផែនដី​។​

២.​សំណល់​ប្លា​ស្ទិ​ក​!​សំណល់​ប្លា​ស្ទិ​កជាង​៥​លាន​លាន​កោដិ​កំពុង​អណ្តែត​ពាសពេញ​ផ្ទៃ​មហាសមុទ្រ​។ បញ្ហា​នេះ​ត្រូវការ​អន្តរាគមន៍​ជាបន្ទាន់​ដោយ​យើង​ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើតែ​ម្តង​ហើយ​បោះចោល​និង​ត្រូវការ​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​នៅលើ​ឆាក​អន្តរជាតិ​។

​៣.​អាហារ​គ្រឿង​សមុទ្រ​!​អាហារ​គ្រឿង​សមុទ្រ​ដែល​ធានា​នូវ​និរន្តរភាព​ស្ទើរ​តែមួយ​ភាគបី​នៃ​ស្តុក​ត្រី​នៅលើ​ពិភពលោក​ត្រូវបាន​នេសាទ​លើស​កម្រិត​។​ត្រី​ដែល​កាលពីមុន​មាន​ច្រើនសន្ធឹក​ស​ន្ទា​ប់​ដូចជា​BluefinTuna​កំពុង​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​។

ភោជនីយដ្ឋាន​និង​ទីផ្សារ​អាហារ​គ្រឿង​សមុទ្រ​នៅក្នុង​ប្រទេស​ជាច្រើន​កំពុង​បម្រើ​ម្ហូបអាហារ​គ្រឿង​សមុទ្រ​ដែល​ងាយ​រងគ្រោះ​។​App​ថ្មី​ដូចជា​SeafoodWatch​អាចជួយ​យើង​ឱ្យ​កំណត់​ប្រភេទ​សត្វ​សមុទ្រ​ដែល​កំពុង​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ និង​ជ្រើសរើស​អាហារ​ស្រស់ៗ និង​ធានា​នូវ​និរន្តរភាព​។​

៤.​តំបន់​ការពារ​សមុទ្រ​!​តំបន់​ការពារ​សមុទ្រ​ក្រៅ​ជា​កន្លែង​អភិរក្ស​ជីវចម្រុះ​ក្នុង​ទឹក​តំបន់​ការពារ​នៅក្នុង​មហាសមុទ្រ​អាច​ដើរតួនាទី​សន្សំ​សម្រាប់​សហគមន៍​នេសាទ​។​ត្រី​នៅក្នុង​តំបន់​ការពារ​នឹង​សម្បូរ​កាន់តែ​ច្រើនឡើងៗ​ដោយ​វា​នាំគ្នា​ទៅ​បង្កាត់​ពូជ​នៅក្នុង​តំបន់​ទាំងនេះ​។​ទោះបីជា​តំបន់​ទាំងនេះ​មាន​អត្ថប្រយោជន៍​ដ៏​ច្រើនក្តី​។​ប៉ុន្តែ​តំបន់​ទាំងនេះ​មិនមាន​គ្រប់គ្រាន់​នៅក្នុង​មហាសមុទ្រ​ឡើយ​។​

​មហាសមុទ្រ​នៅលើ​ពិភពលោក​មាន​តំបន់​ការពារ​តែ​២​ភាគរយ​ប៉ុណ្ណោះ​ខណៈដែល​អ្នកវិទ្យាសាស្ត្រ​ប៉ាន់​ស្មានថា​យើង​ត្រូវបង្កើត​តំបន់​ការពារ​ឱ្យបាន​៣០​ភាគរយ​នៃ​មហាសមុទ្រ​សរុប​ដើម្បី​ជាទី​ជម្រក​សម្រាប់​ជីវចម្រុះ​ក្នុង​សមុទ្រ​និង​ដើម្បី​ការពារ​មហាសមុទ្រ​រប​ស់​យើង​ឱ្យ​ស្រស់បំព្រង​។​

៥.​ការឧបត្ថម្ភ​ធន​ដល់​សហគមន៍​នេសាទ​ជា​រឿង​រាល់​ឆ្នាំ​រដ្ឋាភិបាល​ចំណាយ​៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ឧបត្ថម្ភ​ដល់​សហគមន៍​នេសាទ​ដែល​ការឧបត្ថម្ភ​នេះ​ភាគច្រើន​ជំរុញ​ដល់​ការនេសាទ​ខុសច្បាប់ ពីព្រោះ​វា​អាច​នាំ​ដល់​ការនេសាទ​ត្រី​ហួស​តម្រូវការ​ប្រើប្រាស់​នាំឱ្យ​ប៉ះពាល់​ដល់​ធនធាន​ត្រី​នៅក្នុង​មហាសមុទ្រ​។​វេ​ប​សាយ​ក្រសួង​មិនបាន​អះអាង​ទៅលើ​ថា​តើ​ពិភពលោក​មាន​យុទ្ធសាស្ត្រ​បែបណា ដើម្បី​ការពារ​លើកស្ទួយ​បរិស្ថាន​សមុទ្រ​ឱ្យ​ប្រសើរ​ឡើងវិញ​នោះទេ​៕S/​

នេសាទហួសកំរឹត។
កាកសំណល់ហូរចូលក្នុងទឹកហួសកំរឹត។