ក្រសួងបរិស្ថាន​: គុណភាព​ខ្យល់​នៅក្នុង​រាជធានី​ភ្នំពេញ មាន​កម្រិត​ល្អប្រសើរ​

649
ចែករម្លែក
  • 8
    Shares

ភ្នំពេញ​: ក្រសួងបរិស្ថាន​សូម​ជូនដំណឹង​ដល់​សាធារណជន អំពី​ស្ថានភាព​គុណភាព​ខ្យល់ នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៧ ខែមករា ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ ផ្អែក​តាម​លទ្ធផល​ត្រួតពិនិត្យ​បង្ហាញថា គុណភាព​ខ្យល់​នៅក្នុង​រាជធានី​ភ្នំពេញ មាន​កម្រិត​ល្អប្រសើរ​។​

​ក្រសួងបរិស្ថាន​សូម​គូសបញ្ជាក់ថា រហូតមកទល់​ពេលនេះ គុណភាព​ខ្យល់​នៅ​ប្រទេស​កម្ពុជា មិនមាន​ផលប៉ះពាល់​ណាមួយ ពី​ឥទ្ធិពល​ដែល​កើត​នៅ​ប្រទេសជិតខាង​ទេ​។ គុណភាព​ខ្យល់​នៅ​ប្រទេស​កម្ពុជា មានគុណ​ភាពល្អ ហើយ​ភាគល្អិត​នៅក្នុង​ខ្យល់​ធម្មតា មិនមាន​ការព្រួយបារម្ភ​ឡើយ​។

​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បានធ្វើ​ការតាមដាន​ជាប្រចាំ និង​ធ្វើការ​វាយតម្លៃ​រៀងរាល់ ២៤​ម៉ោង​ម្តង ដើម្បី​តាមដាន​គុណភាព​ខ្យល់​។ ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​បង​ប្អូន​កុំ​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ ហើយ​ក្រសួង​នឹង​ផ្តល់ព័ត៌មាន​ជាប្រចាំ ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​គួរកត់សម្គាល់​ពាក់ព័ន្ធ​នឹង​គុណភាព​ខ្យល់​នេះ​៕ ល​