ក្រសួងបរិស្ថាន​ ៖ សាលាមេត្រី​ភាព​​​បរិស្ថាន​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​

203
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប​ ៖ ក្រសួងបរិស្ថាន​បាន បង្ហាញថា សាលា​មេត្រីភាព​បរិស្ថាន​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅក្នុង​កិច្ចប្រជុំ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥ ថ្នាក់ឧត្ដម​មន្ដ្រី នឹង​ជជែក​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍ រវាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​។​នេះ​ជាកា​លោក​ឡើង​ដោយ​លោ​កនេ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ ២០១៩​ដោយ​លោក​នេត្រ ភក្ត្រា​។​

កិច្ចប្រជុំ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥ ថ្នាក់ឧត្ដម​មន្ដ្រី បានធ្វើ​ឡើង ដោយ​ព្រះរាជា​ណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​៧-១០​ខែតុលា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប​អង្គរ។​

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា នៅក្នុង​កិច្ចប្រជុំ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​នេះ ថ្នាក់ឧត្ដម​មន្ដ្រី នឹង​ជជែក​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍ រវាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ទៅលើ​ការគ្រប់គ្រង​សាលា​មេត្រី​បរិស្ថាន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​អាស៊ាន មានការ​គ្រប់គ្រង​សាលា​មេត្រី​បរិស្ថាន​ឲ្យ​បានល្អ​នៅក្នុង​សាលា ហើយ​សាលា​ដែល​ទទួលស្គាល់​ជា​សាលា​មេត្រី​បរិស្ថាន ត្រូវបាន​ទទួលស្គាល់​គោលការណ៍​៤​សំខាន់ គឺ​ទី​១. គណៈ​គ្រប់គ្រង​សាលា​ត្រូវមាន​ការគ្រប់គ្រង​អនាម័យ​បរិស្ថាន​ល្អ, ទី​២. ការ​បញ្ជ្រាប​​ការ​នូវ​ចំណេះ​អំពី​អប់រំ​បរិស្ថាន​ដល់​ការសិក្សា​នៃ​សិស្សានុសិស្ស, ទី​៣. ការ​បង្កើត​ស្លាក​សញ្ញា​ផ្សេងៗ​ពី​បរិស្ថាន​ដល់​សិស្ស នៅក្នុង​សាលា និង​ទី​៤.​ការភ្ជាប់​រវាង​សាលា និង​សហគមន៍​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ពី​ចំណេះដឹង​បរិស្ថាន​ល្អ​។​

លោក​បាន​បន្តថា សាលា​មេត្រីភាព​បរិស្ថាន មាន​សារៈសំខាន់ យ៉ាងខ្លាំង​ទាំង​សិស្ស និង​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ប្រទេស​អាស៊ាន ព្រោះថា សាលារៀន​ជា​ថ្នាល​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ឲ្យ​ស្រឡាញ់​និង​គោរព​បរិស្ថាន ដែល​ចាប់​ផ្ដើមចេញ​តាំងពី​កុមារភាព ពោល​ធ្វើយ៉ាងណា​ឲ្យ​សិស្សានុសិស្ស​ចេះ​ការពារ​បរិស្ថាន ដូចជា​មិន​ប្រើប្រាស់​ថង់​ផ្លាស់​ទិ​ក និង​ចេះ​ញែក​សំរាម​រឹង និង​សំរាម​រាវ​ជាដើម ហើយ​សាលារៀន​ដែល​បាន​អនុវត្ដ​ល្អជា​សាលា​មេត្រីភាព​បរិស្ថាន នៅក្នុង​ប្រទេស​កម្ពុជា មាន​សាលា​វិទ្យាល័យ​ពួក ស្ថិតនៅ​ស្រុក​ពួក ខេត្ដ​សៀមរាប​។​

លោក​បាន​បន្តទៀតថា នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ក្នុងខណៈដែល​ឧត្ដមមន្ដ្រី​អាស៊ាន​ចូលរួម​កិច្ចប្រជុំ​ជាង​១០០​នាក់​នោះ នឹងធ្វើ​ទស្សនៈកិច្ច​នៅ​សាលា​មេត្រីភាព​បរិស្ថាន​ដែល​បាន​អនុវត្ដ​ន៍​ល្អ​នៅ​វិទ្យាល័យ​ពួក ដើម្បី​ឲ្យ​ថ្នាក់ឧត្ដម​មន្ដ្រី​មើលឃើញថា ការរៀបចំ​បរិស្ថាន​ល្អ​នៃ​សាលា​នោះ មាន​ភាពខុសគ្នា​រវាង​សាលា​មេត្រីភាព នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ាន ហើយ​កិច្ចប្រជុំ​នេះ នឹងមាន​ផ្ដល់​ពានរង្វាន់​ដល់​សាលា​មេត្រី​បរិស្ថាន​និង​យុវជន​ឆ្នើម​អាស៊ាន ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ចូលរួម​ក្នុង​វិស័យ​បរិ​ស្ថា​ល្អ​ផងដែរ។​

សូមបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​៧-១០​ខែតុលា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប​អង្គរ និង ប្រកាស​ជា​ផ្លូវការ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ដោយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​សមាសភាព​ចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ឧ​ត្ត​ម​មន្ត្រី និង​គណៈប្រតិភូ​ទាំង​១០​ប្រទេស​អគ្គលេខាធិការ​អាស៊ាន រដ្ឋមន្ត្រី​បរិស្ថាន​មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េ រុស្សី អាមេរិក ឥណ្ឌា អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់៕B/