ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​សាលាខេត្ត​ជី​លីន​ប្រទេស​ចិន​រៀបចំ​សិក្ខាសាលា​ផ្លាស់ប្តូរ​ទស្សនៈ​

1113
ចែករម្លែក

​នៅ​ថ្ងៃទី​២៩ ខែមិថុនា សិក្ខាសាលា ស្តីពី​ការផ្លាស់ប្តូរ​ទស្សនៈ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កម្ពុជា​-​ខេត្ត ជី​លីន ប្រទេស​ចិន​បានប្រារឰ​នៅ​រាជធានី ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុង​សិក្ខាសាលា​នេះ​ភាគី​ទាំង​ពីរបាន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី ពី​កិច្ចសហប្រតិបត្តិការ​ច្រើន ដែល​ពាក់ ព័ន្ធ​នឹង​គម្រោង​គំរូ​អំពី​ការ​ស្តុក​ស្បៀង អាហារ​ជាតិ​កម្ពុជា​គម្រោង​សាងសង់ តំបន់​សហប្រតិបត្តិកា​រ​កសិកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ខេត្ត​ជី​លីន គម្រោង​សាងសង់​ផ្សា​រលក់ បោះ​ដុំ​ក្នុង​តំបន់​ប្រព័ន្ធ ឡូ​ជី​ស្ទីក​អាស៊ី​បូ​ព៌ៃ​ន​ប្រទេស​កម្ពុជា គម្រោង​ផលិត​ម្សៅដំឡូង​មី​សរីរាង្គ កម្ពុជា និង​គម្រោង​ប្រព័ន្ធ​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច​កម្ពុជា​ជា ដើម ។​

​តាម​ការ​ឧទ្ទេសនាម​បានឱ្យ ដឹងថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ និង​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ដែល​ស៊ីសង្វាក់​គ្នា កម្រិត​ខ្ពស់​ទៅនឹង​គំនិត​ផ្តួចផ្តើម “​ខ្សែ ក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ដែល​លើក ឡើង​ដោយ​ប្រទេស​ចិន ។ ប្រទេស​កម្ពុជា បាននិងកំពុង​ក្លាយទៅជា​ទីដៅ​វិនិយោគ​ដ៏​ល្អប្រសើរ របស់​សហគ្រាស​ចិន ជា ពិសេស​សហគ្រិន​និង​វិនិយោគិន​របស់ ប្រទេស​ចិន​កាន់​តែមាន​ជំនឿ​ចិត្ត​ចំពោះ ការអភិវឌ្ឍ​នៃ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា ៕ ដោយ យូ ជាំ​ង​នី​ង​

​ពិធី​ចុះ​ហេ​ត្ថ​លេខា (​រូបថត ដោយ Yu Jiangning)​