ក្រសួងពាណិជ្ជកម្ម​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​លុបបំបាត់​ភាពមិន​អនុលោម​ច្បាប់​នៃ​លក្ខខណ្ឌ​ការងារ

376
ចែករម្លែក
  • 11
    Shares

​ដោយ​៖​ពៅ​និមល​/​ភ្នំពេញ​៖​សំដៅ​ទាក់ទាញ​ការបញ្ជាទិញ​កាន់តែច្រើន​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​ពិភពលោក លោក​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​សហការគ្នា​លុបបំបាត់​ឱ្យបាន​ទាំងស្រុង​នូវ​ភាពមិន​អនុលោម​តាម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ​ដើម្បី​លើកកម្ពស់​កិត្តិនាម​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ស្បែកជើង​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស ស្តីពី​ការអនុវត្ត​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) កាលពី​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ ដើម្បី​តាមដាន​វឌ្ឍនភាព​និង​បញ្ហា​ប្រឈម​នានា ជុំវិញ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​ប៉ាន​សូរ​ស័ក្តិ​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​គាំពារ​និង​លើកកម្ពស់​សុខមាលភាព​កម្មករនិយោជិត​ព្រមទាំង​លក្ខខណ្ឌ​ការងារ​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​ជាពិសេស​ការអនុវត្ត​យុទ្ធសាស្ត្រ​រួមគ្នា​និង​ផែនការ​សកម្មភាព​ដែលមាន​គោលដៅ​ពង្រឹងសមត្ថភាព​និង​ភាពជា​ម្ចាស់​របស់​រដ្ឋាភិបាល​ក្នុងការ​បំពេញការងារ​ត្រួតពិនិត្យ​ប្រកបដោយ​វិជ្ជាជីវៈ​និង​ឯករាជ្យ​។​

​លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ក្រុមការងារ​ត្រួតពិនិត្យ​ចម្រុះ​ដែលមាន​សមាសភាព​មន្ត្រី​មកពី​ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) និង​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​ដែល​បាន​សកម្ម​ក្នុង​ការចុះ​តាមដាន​និង​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ​នៅតាម​រោងចក្រ​កាត់ដេរ​។​ដែល​ចូលរួម​កម្មវិធី​ILOBFC​ដើម្បី​ធានាឱ្យមាន​ការអនុលោម​បទបញ្ញត្តិ​ត្រឹមត្រូវ​ហើយ​ជា​លទ្ធផល​បាន​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គោលដៅ​សម្រាប់​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​។​

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​របស់​កម្មវិធី​ILOBFC​ដែល​បានធ្វើការ​អង្កេត​ទៅលើ​រោងចក្រ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​រកឃើញថា ភាព​អនុលោម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ បាន​កាន់តែ​ល្អប្រសើរ​គរ​អោយ​កត់សម្គាល់ រីឯ​ពលកម្ម​កុមារ នៅក្នុង​វិស័យនេះ បាន​ធ្លាក់ចុះ​ស្ទើរ​ពុំមាន នៅ​ឆ្នាំ​២០១៨៕S/