ក្រសួងពាណិជ្ជកម្ម​លើកទឹកចិត្ត​មន្ត្រីរាជការ​សិក្សា​ស្វែងយល់​ពី​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​

151
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់ថា​យើង​ចាំបាច់​មាន​ក្រុមមន្ត្រី​ដែល​យល់​អំពី​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​និង​ជា​អ្នកជំនាញ​ក្នុង​ការធ្វើការងារ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​។​ដើម្បី​ជួយ​ឱ្យ​ប្រទេស​មានលទ្ធភាព​ចូលរួម​ពេញលេញ​នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​ពហុភាគី​និង​ទ្វេភាគី​ក្នុង​ការទាញយក​ប្រយោជន៍​ធំ​បំផុត​ព្រមទាំង​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​ជំរុញ​កិច្ចអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​។​

​ការលើកឡើង​ដូច្នេះ​របស់លោក​ឱក​ប៊ុង​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ច្បាប់ពាណិជ្ជកម្ម​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​អន្តរជាតិ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ទីស្តីការក្រសួង​។​

​នៅ​ចំពោះ​សិក្ខាកាម​ដែលជា​មន្ត្រី​មកពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ទាំង​២៥​និង​មន្ត្រី​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន​៨០​នាក់លោក​រដ្ឋលេខាធិកា​រ​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រដ្ឋាភិបាល​ដែល​នាំមក​នូវ​សន្តិភាព​ស្ថិរភាព​នយោបាយ​និង​ការអភិវឌ្ឍ​ដែល​ធ្វើឱ្យ​កម្ពុជា​ឈរ​ស្មើមុខស្មើមាត់​លើក​ឆាក​អន្តរជាតិ​។

លោក​បាន​បន្តថា​កម្ពុជា​ជា​រដ្ឋ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ហើយក៏​ជា​រដ្ឋ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​កាតព្វកិច្ច​ដាក់ចេញ​នូវ​វិធានការ​ក្នុងការ​ធ្វើកំណែទម្រង់​ច្បាប់​បទបញ្ញត្តិ​ដែលមាន​ស្រាប់ ។​ត្រូវបង្កើត​ច្បាប់​បទ​ប​ញ្ញាតិ​ជាច្រើន​ទៀត​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​សមាជិកភាព​របស់ខ្លួន​ស្របតាម​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ​។​

​ជាក់ស្តែង​ក្រសួង​កំពុងតែ​អនុវត្ត​នូវ​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់​នូ​វប្រ​ព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​និង​សម្រួល​ដល់​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​។​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ឱក​ប៊ុង​បាន​លើកទឹកចិត្ត​សិក្ខាកាម​ទាំងអស់​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​កិច្ចព្រមព្រៀង​។​

​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​យន្តការ​ដោះស្រាយ​វិវាទ​វិធាន​ពាណិជ្ជកម្ម​ផ្នែក​ទំនិញ​និង​សេវាកម្ម​អនាម័យ​ភូតគាម​អនាម័យ​និង​យន្តការ​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​អាច​យក​ចំណេះដឹង​ទាំងនេះ​ទៅ​អនុវត្តន៍​ក្នុងការ​បំពេញការងារ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។​

​ទាក់ទិន​នឹង​វគ្គ​បណ្តុះបណ្តាល​ខាងលើ​លោក​សួន​វិជ្ជា​ប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​បានបញ្ជាក់​ថា​ច្បាប់​នេះ​មាន​ចំនួន​០៨​កម្រិត​ដែល​នឹងត្រូវ​រៀបចំ​ជា​បន្តបន្ទាប់​ទៀត​ដោយ​កម្រិត​១)​ផ្តោត​សំខាន់​ទៅលើ​ក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​

​កិច្ចព្រមព្រៀង​ទូទៅ​ស្តីពី​ទំនិញ​និង​ពន្ធគយ​២)​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​៣)​កម្មសិទ្ធិបញ្ញា​៤)​គោលនយោបាយ​ពាណិជ្ជកម្ម​៥)​ច្បាប់​វិនិយោគ​អន្តរជាតិ​៦)​ច្បាប់​សហគ្រាស​ពាណិជ្ជកម្ម​កម្ពុជា​៧)​មូលដ្ឋានគ្រឹះ​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​អន្តរជាតិ​និង​ពន្ធដារ​កម្ពុជា​និង​កម្រិត​៨)​គឺ​នីតិវិធី​នាំចេញ​-​នាំចូល​៕S/

#