ក្រសួងពាណិជ្ជកម្ម​ស្រាយ​បំភ្លឺ​ទាំងយប់​នៃ​ការព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​”EBA”

967
ចែករម្លែក
  • 92
    Shares

ដោយ​៖​ពៅ​និមល​/​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​បាន​ស្រាយ​បំភ្លឺ​និង​ពន្យល់​អំពី​ខ្លឹមសារ​ក៏ដូចជា​នីតិវិធី​នានា​បន្ទាប់ពី​ពិនិត្យឃើញ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម​ដែល​ប្រាស់ចាក​ពី​ខ្លឹមសារ​ដើម​នៃ​លិខិត​របស់​គណៈកម្មការ​អឺរ៉ុប​។​ស្តីពី​ការចាប់ផ្តើម​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​”EBA”​បានធ្វើឱ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ​។​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​អំពី​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ប្រកាសអំពីដំណើការនីតិវិធីឈានទៅពិនិត្យលទ្ធភាពព្យួរជាបណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី​គ្រប់មុខ​ទំនិញ​។​លើកលែងតែ​សព្វាវុធ​ហៅ​កាត់​អ៊ី​ប៊ី​អេ​”EBA”​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​ទទួលបាន​នៅ​រាត្រី​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ស្របតាម​យុទ្ធសាស្ត្រ​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥ បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​។ ដែល​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ដឹកជញ្ជូន​និង​លើកស្ទួយ​អត្ថប្រយោជន៍​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​ដល់ក​ម្មករ​និង​កសិករ​ព្រមទាំង​ប្រជាជន​កម្ពុជា​គ្រប់រូប​។

ដោយឡែក​ក្រសួងពាណិជ្ជកម្ម​បាន​លុបចោល​នូវ​ការយក​កម្រៃ​សម្រាប់​គ្រប់គ្រង​ការនាំចេញ មិន​តម្រូវ​ឲ្យ​បង់ក​ម្រៃ​និង​សុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​និង​បាន​រំកិល​ទីតាំង​ឈរជើង​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​។​ដែល​កិច្ចការ​ទាំងអស់នេះ​តម្រូវ​ឲ្យ​រដ្ឋ​ទទួលបន្ទុក​ពី​ការខាតបង់​ចំណូល​រាប់សិប​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។

​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រដ្ឋាភិបាល​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​បន្តធ្វើ​កំណែទម្រង់​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កម្ពុជា​និង​ពង្រឹង​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​។​នៅក្នុង​សេចក្តីប្រកាស​ខាងលើ​ក្រសួងពាណិជ្ជកម្ម​បាន​រៀបរាប់ថា​ផ្អែក​តាម​មាត្រា​១៩​នៃ​បញ្ញត្តិ​របស់​សភាព​អឺរ៉ុប​។​

ទាក់ទង​នឹង​នីតិវិធី​សម្រាប់​សើ​ប​អង្កេត​ដើម្បី​ឈានទៅ​ធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី អ៊ី​ប៊ី​អេ ដែល​បានផ្តល់​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច កាលពី​ឆ្នាំ​២០១២​។​ដើម្បី​ធានា​សង្គតិភាព​នៃ​ការអនុវត្ត​កាតព្វកិច្ច​របស់​កម្ពុជា​ជាមួយនឹង​លក្ខខណ្ឌ​មានចែង​នៅក្នុង​បញ្ញត្តិ​ខាងលើ​ឲ្យ​បាន​ពេញលេញ​។​

គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ផ្តួចផ្តើម​គំនិត​ក្នុងការ​ចាប់ផ្តើម​នីតិវិធី​នេះ ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ​តទៅ តាមរយៈ​ការពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​។​​ការផ្តួចផ្តើម​គំនិត​នេះ​មិន​មានន័យថា​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ​ឬ​ជា​ស្វ័យប្រវត្តិ​នោះឡើយ​។​តែ​ជា​ពេលវេលា​ដែល​ចាប់ផ្តើម​បើក​នីតិវិធី​ពិគ្រោះ​យោបល់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។

​ក្រសួងពាណិជ្ជកម្ម​សង្ឃឹម​ទៀតថា​សាធារណជន​ទាំងអស់​ទទួលបាន​នូវ​ការ​ស្រាយ​បំភ្លឺ​ខាងលើ​ហើយ​ក្រសួងពាណិជ្ជកម្ម​នឹង​បន្ត​ផ្សព្វផ្សាយ​និង​គ្រោង​រៀបចំ​កិច្ចពិភាក្សា​តុមូល​ដែល​នឹងមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕S/