ក្រសួងពាណិជ្ជកម្ម គ្រោង​រៀបចំ​ដាក់តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ និង​ផលិតផល​កែច្នៃ​ដទៃទៀត​លើក​ទី​១២ នៅក្នុង​ក្រុង​សៀមរាប

98
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប​ ៖ ក្រសួងពាណិជ្ជកម្ម នឹង​គ្រោង​រៀបចំ​ដាក់តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ និង​ផលិតផល​កែច្នៃ​ដទៃទៀត​លើក​ទី​១២ នៅក្នុង​ក្រុង​សៀមរាប នា​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ។ ​នេះ​ជាការ​បញ្ជាក់​អោយដឹង តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងែ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩​។​

តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​. បាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ដាក់តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ និង​ផលិតផល​កែច្នៃ​ដទៃទៀត​លើក​ទី​១២ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២១-២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប។​

សេចក្តីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម​. បាន​ឲ្យ​ដឹង​ទៀតថា ការ ដាក់តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ និង​ផលិតផល​កែច្នៃ​ដទៃទៀត គឺ​ក្នុង​គោលបំណង​បង្កើន​សកម្មភាព​ពា​ជ្ជ​កម្ម​នៅ​មូលដ្ឋាន ឲ្យ​មាន​ភាព​ប្រទាក់ក្រឡា គឺ​កសិដ្ឋាន​មក​ទីផ្សារ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រតិបត្តិ​ករ​អាជីវកម្ម និង​មហាជន​ទូទៅ​ឲ្យ​ងាក​មក​គាំទ្រ និង​ចូលរួម​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជំនួស​ឲ្យ​ការនាំ​ចូល​ពី​បរទេស​ជា​ជំហានៗ ។​

តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹង​ទៀតថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងស្រុក ឲ្យ​មាន​ភាពរស់រវើក និង​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការទទួលស្គាល់​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ និង​កសិផល់​កែច្នៃ​ដទៃទៀត ស្របតាម​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​ការលើកកម្ពស់​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​វិស័យ​ឯកជន៕B/

 
#