ក្រសួងមហាផ្ទៃ​ក្រើនរំលឹក​អ្នករកស៊ី​ផលិតផល​នាំចូល​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​

108
ចែករម្លែក

ដោយ បូ​រិ​ន​/​ភ្នំពេញៈ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ថ្លែង​សារ​ក្រើនរំលឹក​ជាថ្មីទៀត​ដល់​បណ្តា​អ្នករ​ស៊ី​ផលិតផល​នាំចូល​គ្រប់​ប្រភេទ​ទាំង​ត្រូវ​ចេះ​សហការ​និង​រកស៊ី​តាមផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​រក្សា​សុខភាព​ប្រជាពលរដ្ឋ​។

​ថ្លែង​សារ​ក្នុង​ពិធី​អបអរ​កម្មវិធី Thank YouRf3World2nd​ក្រុមហ៊ុន​អ​អេ​ហ្វ​៣​វើ​លដ៍​កម្ពុជា​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​អាគារ ព្រៀ​មមៀរ​សែន​សុខ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បានឱ្យដឹងថា​គណៈកម្មាធិកា​របា​នក​សាង​នូវ​មូលដ្ឋាន​ផ្លូវច្បាប់​គតិយុត្ត​កំពុង​ចូលរួម​សហការ​យ៉ាងសកម្ម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តុលាការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​ដើម្បី​ទប់ស្កាត់​បញ្ឈប់​ការរំលោភបំពាន​និង​បង្ក្រាប​បទល្មើស​ទាំងឡាយ​ដែល​ផលិត​ស្តុក​ទុក​ចរ​រា​ចរណ៍​គ្រប់​ផលិតផល​ដែល​បង្ករ​វិនាសកម្ម​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។​

​ហេតុដូច្នេះ​ផលិតផល​ណា​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហាន​និ​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម​នោះ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​មាន​ភារកិច្ច​ឆន្ទៈ​ទិសដៅ​ពិតប្រាកដ​និង​តាំងចិត្ត​ដ៏​មុតមាំ​ក្នុង​ការរក្សា​និង​បង្កើត​និតិរដ្ឋ​ការពារ​សុ​វត្តិភាព​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​។ដើម្បី​លើកកម្ពស់​សុខមាលភាព​អាយុជីវិត​ប្រជាជន​ក្រោម​ការដឹកនាំ​និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ដោយផ្ទាល់​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បាន​និយាយថា “​ជន​ទុច្ចរិត​ដែលមាន​គំនិត​រកស៊ី និង​បង្ក​ភាព​អន្តរាយ​ដល់​សុខភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​គណៈកម្មាធិការ​នឹង​នៅតែ​បន្តសកម្មភាព​បេសកកម្ម​បង្ក្រាប​និង​ចាប់​ជនល្មើស​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការយោគយល់ និង​លើក លែង​ឡើយ​”​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ​បាន​ថ្លែង​ទៀតថា​គណៈកម្មាធិការ​សូម​គាំទ្រ​និង​ស្វាគមន៍​ដល់​ក្រុមហ៊ុន​RF3WordCambodia​អន្តរជាតិ​រាល់​អំពើ​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ចូលរួមចំណែក​លើ​វិស័យ​ធុរកិច្ច​ចំពោះ​ផលិតផល​គ្រឿងសម្អាង​ក្នុងការ​ធ្វើអោយ​ប្រសើរឡើង​នូវ​សុខភាព​បញ្ញា​ស្មារតី សុខ មាល​ភាព​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជារួម​៕S/

​រូបថត​៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ក្នុង​ពិធី​អបអរ​កម្មវិធី Thank You Rf3 World 2nd​

#