ក្រសួងមហាផ្ទៃ​ចុះឈ្មោះ​បញ្ជី​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​

913
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រសួងមហាផ្ទៃ​បាន​ចុះឈ្មោះ​បញ្ជី​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅក្នុង​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​ប្រកាស ស្តីពី​ការចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​​របស់​គណបក្ស​ ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។​

​សូមជម្រាបថា គណបក្ស​ប្រជាធិបតេយ្យ​ថ្មី បានដាក់​ពាក្យស្នើសុំ​បញ្ជី​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅក្នុង​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​។ លោក​គុណ ធីតា ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​៕ ល​