ក្រសួងមហាផ្ទៃ​ចុះបញ្ជី​គណបក្ស​មាតុភូមិ​យើង

2165
ចែករម្លែក
​លោក​ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក​ច័ន្ទ ប៊ុន​ហន អតីត​អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​ឈ្មោះ “​គណបក្ស​មាតុភូមិ​យើង​” ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។

​លោក​ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា គណបក្ស​មាតុភូមិ​យើង បានដាក់​ពាក្យសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​។ ហើយ​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ ទទួលស្គាល់ និង​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​។

​គណបក្ស​មាតុភូមិ​យើង មាន​ទីស្នាក់ការ​កណ្តាល​នៅផ្ទះ​លេខ​៨ ផ្លូវ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕L​