ក្រសួងមហាផ្ទៃ​បង្កើត​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​រាជធានី​ភ្នំពេញ​សំរាប់​ដោះស្រាយ​សភាពការណ៍​បន្ទា​ន់ៗ​

948

(​ភ្នំពេញ​)៖​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​​រាជធានី​ភ្នំពេញ​ស្ថិតក្រោម​ចំណុះ​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​តាមដាន​ទិន្នន័យ​ផ្តល់​ដោយ​ប្រព័ន្ធ​កា​ម៉េ​រ៉ា​និង​ទទួល​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដើម្បី​បញ្ជា​ចាត់ចែង​ដោះស្រាយ​សភាពការណ៍​ដែល​កើតមាន​បន្ទាន់ៗ​ទាក់ទង​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​​ចរាចរណ៍​និង​សុវត្ថិភាព​សង្គម​នៅក្នុង​រាជធានី​ភ្នំពេញ​។​ដោយ៖វាសនា