ក្រសួងមហាផ្ទៃ​បង្ហាញ​ឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រូវបាន​បិទ និង​ដាក់ចេញ​នូវ​យន្តការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​

1307
ចែករម្លែក
  • 316
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​យន្តការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​បទល្មើស​បច្ចេកវិទ្យា​។ ក្នុង​រយៈកាល​កន្លងមក​នេះ បទល្មើស​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ត្រូវបាន​នាយកដ្ឋាន សហការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ រហូត​ឈានដល់​ការបិទជា​ស្ថាពរ​នូវ​គណនី ក្លែងក្លាយ​មួយចំនួន​មានដូចជាៈ ១- ទំព័រ Facebook ឈ្មោះ សមាគម វៀតណាម​នៅ​កម្ពុជា​។ ២- ទំព័រ Facebook ឈ្មោះ Hun Mannet (​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​), Hun Manet, Prime Minister of Cambodia, Hun Manet (​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​)​។ ៣- ទំព័រ Facebook ឈ្មោះ Vong Bunintreavuth​។ ៤- ទំព័រ សមាគម​វៀតណាម​នៅ​កម្ពុជា​។ លើសពីនេះ នៅមាន​ទំព័រ​ផ្សេងៗ​ទៀត ដែល​នាយកដ្ឋាន​មិន​បញ្ចេញ​ឈ្មោះ​។

​ដោយសារ​តែមាន​ការវិវឌ្ឍ​ន៍​យ៉ាងខ្លាំង​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​អ៊ី​ន​ធឺ​ណែ​ត​នៅ​ទូទាំង​សកលលោក ក៏ដូចជា​សេរីភាព​នៃ​ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម (Facebook) បានធ្វើអោយ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាននិងកំពុង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​យ៉ាង​ពេញនិយម រាប់បញ្ចូល​ទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​មួយចំនួនធំ​នៃ​រា​ជរា​ដ្ឋា​ភិ​បាល​កម្ពុជា​ផងដែរ​។ ដោយសារតែ​ប្រព័ន្ធ​នេះ​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ភាព​សំបូរបែប​នៃ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត នៅ​ទូទាំងប្រទេស​ទាំង​សេវា និង​តំលៃ​ទាប​សមរម្យ ជាហេតុ​នាំអោយ​ខិលខូច​មួយចំនួន​បាន​ឆ្លៀតឱកាស​លួច​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​មួយចំនួន ដើម្បី​បំរើ​ផលប្រយោជន៍​ទុច្ចរិត​របស់​ពួកគេ​។​

​ក្នុង​គោលដៅ​រក្សា​ឲ្យ​បាន​នូវ​សុ​វត្តិភាព និង​ភាពត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម (Facebook) មួយ​នេះ​ជូន​ថ្នាក់ដឹកនាំ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​យន្តការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​យ៉ាង​ម៉ត់ចត់​បំផុត​ចំពោះ​បទល្មើស​បច្ចេកវិទ្យា ស្របតាម​តួនាទី​ភារកិច្ច​ដែល​បានដាក់​ចេញ ជាក់ស្តែង​ក្នុង​រយៈកាល​កន្លងមក​នេះ បទល្មើស​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ត្រូវបាន​នាយកដ្ឋាន សហការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ រហូត​ឈានដល់​ការបិទជា​ស្ថាពរ​នូវ​គណនី ក្លែងក្លាយ​មួយចំនួន​រួមមាន​៖
១-​ទំព័រ Facebook ឈ្មោះ សមាគមន៍ វៀតណាម​នៅ​កម្ពុជា​
២-​ទំព័រ Facebook ឈ្មោះ Hun Mannet (​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​), Hun Manet, Prime Minister of Cambodia, Hun Manet (​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​)
៣-​ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤-​ទំព័រ សមាគម​វៀតណាម​នៅ​កម្ពុជា -​ល​-

​ដូចគ្នា​ផងដែរ ដើម្បី​ផ្ដល់ជូន​នូវ​ភាពច្បាស់លាស់​ជូន​សាធារណជន ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន បាន​សហការ​បញ្ជាក់​គ​ណ​នី​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ (Verified Facebook Page) ចំនួន​១០ រួចរាល់​ជូន​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​ចំនួន​៦ (​ដោយមាន​សញ្ញា​ធី​ក​ពណ៌​ខៀវ​ជា​សម្គាល់​) រួមមាន​៖
១-​ទំព័រ​ផ្លូវការ​របស់​ក្រសួងមហាផ្ទៃ ដែលមាន​ឈ្មោះ “​ក្រសួងមហាផ្ទៃ Ministry of Interior Cambodia” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/ministry.interior/
២-​ទំព័រ​ផ្លូវការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ឈ្មោះ “​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ Ministry of Economy and Finance” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/ministry.economy.finance/
៣-​ទំព័រ​ផ្លូវការ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឈ្មោះ “​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/mlvt.gov.kh/
៤-​ទំព័រ​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន​រតនាគារជាតិ ដែលមាន​ឈ្មោះ​“ អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ – General Department of National Treasury ” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/treasury.gov.kh/
៥-​ទំព័រ​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែលមាន​ឈ្មោះ​“ អគ្គនាយកដ្ឋាន​ពន្ធដា​រ General Department of Taxation” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/cambodiataxation/
៦-​ទំព័រ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឈ្មោះ “​អ៊ិត សំហេង -Ith Sam heng”
​និង​មាន​អាស័យដ្ឋាន​៖ https://m.facebook.com/ithsamheg/
៧-​ទំព័រ​ផ្លូវការ​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែលមាន​ឈ្មោះ “Hun Manet” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/Hun-Manet-482663735152092/
៨-​ទំព័រ​ផ្លូវការ​របស់ ឯកឧត្តម វង្ស ប៊ុន​ឥន្ទ្រា​វុ​ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ដែលមាន​ឈ្មោះ ““ Vong Bunintreavuth” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/Vong.Bunintreavuth/
៩- ៩-​ទំព័រ​ផ្លូវការ​របស់​រដ្ឋលេខាធិកា​រ​នៃ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឈ្មោះ “Pich Sophoan-​ពេ​ជ សោភ័ន​” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/pichsophoan1/
១០-​ទំព័រ​ផ្លូវការ​របស់​អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឈ្មោះ “HENG Sour”
​និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/hengsour4all/

​ជាងនេះទៅទៀត​នាយកដ្ឋាន​ព័ត៌មានវិទ្យា​កំពុងតែ​បន្តការងារ​ខាងលើ ក្នុង​ការបិទ​គណនី​ក្លែងក្លាយ​ជាច្រើន​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​ទុច្ចរិត និង​បន្ត​បញ្ជាក់​អត្តសញ្ញាណ​គេហទំព័រ ផ្លូវការ​របស់​ក្រសួង ស្ថាប័នរដ្ឋ ដើម្បី​បម្រើ​ជូន​នូវ​ភាពច្បាស់លាស់​ដល់​សាធារណជន​ទូទៅ​បាន​ជ្រាប និង​ជៀស​ផុតពី​ការ​អំពើ​ឆបោក​ផ្សេងៗ​។

​សូម​បញ្ជាក់ដែរថា នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មាន​តួនាទី​យ៉ាងសំខាន់​ជា​សេនាធិការ​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​ទប់ស្កាត់ និង​ការពារ​ភាព​អសកម្ម​រាល់​បទល្មើស​តាម​បណ្តាញ​សង្គម ហើយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕ ល​