ក្រសួងមហាផ្ទៃ​បាន​លុបឈ្មោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​ចំនួន ៣៣​ក្រុមហ៊ុន

265
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បាន​លុបឈ្មោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​ចំនួន ៣៣​ក្រុមហ៊ុន ដែល​បានប្រកាស​ក្ស័យធន និង​ពុំមាន​សកម្មភាព​សេវាកម្ម ។ នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ទើបតែ​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​។​
​សម្ដេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​ចំនួន ៣៣​ក្រុមហ៊ុន​ដែល​បង្កើត​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ធ្វើ​សេវាកម្ម ប៉ុន្តែ​ត្រូវបាន​ប្រកាស​ក្ស័យធន​និង​ពុំមាន​សកម្មភាព​ធ្វើ​សេវាកម្ម​ដែល​មិន​ស្របតាម​គោលបំណង​នៃ​មាត្រាមួយ ក្នុង​អនុក្រឹត្យ​លេខ ២៨៩ អនក្រ​.​ប ស្តីពី​ការគ្រប់គ្រង​សន្តិសុខ​។ ខេត្ត​នេះ​ក្រសួងមហាផ្ទៃ​ត្រូវ​លុបឈ្មោះ​ចេញពី​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​ចំនួន ៣៣​ក្រុមហ៊ុន ។​
​សូម​អាន​លិខិត​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​:​