ក្រសួងមហាផ្ទៃ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សវនកម្ម​ផ្ទៃក្នុង​និង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​

145
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងមហាផ្ទៃ​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​សវនកម្ម​ផ្ទៃក្នុង​និង​ការយល់ដឹង​អំពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ​សម្រាប់​ម​ន្ត្រី​នគរបាលជាតិ​និង​មន្ត្រីរាជការ​ស៊ីវិល​នៅ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​ក្រោម​អធិបតីភាព​លោក​ឡាំ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

លោក​ឡាំ​ជា​បាន​ថ្លែងថា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានដាក់​ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​លើ​គ្រប់​វិស័យ​រួមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​ទំនើបកម្ម​និង​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​នៃ​កងកម្លាំង​គ្រប់​ប្រភេទ​ក្នុង​បរិបទ​សកលភាវូបនីយកម្ម​និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលនយោបាយ​នេះ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស​និង​ផ្តល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ទាំង​ស្មារតី​សម្ភារៈ​និង​ហិរញ្ញវត្ថុ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​និង​លើកកម្ពស់​ក្រមសីលធម៌​ដល់​មន្ត្រី​នគរបាលជាតិ​និង​មន្ត្រីរាជការ​ស៊ីវិល​ឱ្យក្លាយ​ជាស​វន​ករ​ប្រកបដោយ​វិជ្ជាជីវៈ​។​

​លោក​បន្តថា​ក្នុងន័យនេះ​ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឱ្យ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ធ្វើការ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ដើម្បី​បង្កើន​សមត្ថភាព​បន្ថែមទៀត​ជូន​ដល់​មន្ត្រី​ដែល​ទើបតែ​ផ្ទេរ​ចូល​និង​មន្ត្រី​ដែល​ពុំទាន់​ទទួលបាន​ការបណ្តុះបណ្តាល​ឱ្យទទួល​បាន​នូវ​ការបំពេញ​សម្បទា​វិជ្ជាជីវៈ​ជាស​វន​ករ​។​ដើម្បី​បង្កើន​ការយល់ដឹង​និង​បង្ការ​ទប់ស្កាត់​សំដៅ​កាត់បន្ថយ​បទល្មើស​និង​ឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងពេល​បំពេញភារកិច្ច​ឬ​ចុះ​បំពេញបេសកកម្ម​តាម​បណ្តា​សវនដ្ឋាន​។​

​ក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​និង​គណនេយ្យភាព​ធានា​ពង្រឹង​បាន​ទាំង​បរិមាណ​និង​គុណភាព​។​បេសកកម្ម​តាម​បណ្តា​សវនដ្ឋាន​ក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​និង​គណនេយ្យភាព​ធានា​ពង្រឹង​បាន​ទាំង​បរិមាណ​និង​គុណភាព​។​

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​ក្នុង​ការិយបរិច្ឆេទ​២០១៧​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង បានគ្រោង​ផែនការ​ចំនួន ១.១៦៧​គោលដៅ ក្នុង​នោះបាន​បង្កើត​គណៈ​ប្រតិភូ​សវនកម្ម​ចំនួន ២៤​ក្រុម ចុះ​ធ្វើ​សវនកម្ម​សម្រាប់​ការិយបរិច្ឆេទ ២០១៧​នៅ​រដ្ឋបាល​រាជធានី​ខេត្ត​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ពន្ធនាគារ​រាជធានី​ខេត្ត​មណ្ឌល​អប់រំ​កែប្រែ​និង​អង្គភាព​ថ្នាក់ជាតិ​មួយចំនួន​ជា​លទ្ធផល​សម្រេចបាន​ចំនួន​១.៤០៤​គោលដៅ​ស្មើនឹង​១២០,៣០​ភាគរយ​នៃ​គោលដៅ​សរុប​។​

​ដោយឡែក​នៅ​ការិយបរិច្ឆេទ​២០១៨​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​បានគ្រោង​ផែនការ​ចំនួន​១.៣៨០​គោលដៅ​ដែល​កំពុង​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩​នេះ​។​យោងតាម​លទ្ធផល​នេះ​សូម​វាយតម្លៃ​ខ្ពស់​និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​ទាំងអស់​ដែល​បាន​ខិតខំ​អនុវត្ត​នូវ​តួនាទី​របស់ខ្លួន​ក្នុងការ​បម្រើ​ជាតិ​ក្នុង​គោលបំណង​ពង្រឹង​ស្ថាប័ន​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ​ក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​។​

ដើម្បី​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​ជាស​វន​ករ​ក្នុង​ការចុះ​ធ្វើ​សវនកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​គុណភាព​និង​តម្លាភាព​ខ្ញុំ​សូម​គាំទ្រ​ឱ្យមាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​គឺ​យើង​ចង់ឱ្យ​សិក្ខាកាម​ទាំងអស់​ក្រោយពេល​បញ្ចប់​ការសិក្សា​ទៅ​មាន​សមត្ថភាព​បំពេញការងារ​បានល្អ​។​មាន​អាកប្បកិរិយា​ឥរិយាបថ​ល្អ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​នោះ​។​

​ជាមួយគ្នានេះ​លោក​ឡាំ​ជា​បានផ្តល់​អនុសាសន៍​ណែនាំ​ទៅដល់​សិក្ខាកាម​ទាំងអស់​ដូចតទៅៈ​គោរព​វិន័យ​ក្នុងពេល​សិក្សា​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​រៀន​ឱ្យ​ចេះ​មិនមែន​រៀន​ឱ្យ​ចប់​គោរព​បទបញ្ជាផ្ទៃក្នុង​មាន​វត្តមាន​គ្រប់ពេល​សិក្សា​យកចិត្តទុកដាក់​ស្តាប់ និង​អនុវត្តតាម​ក​ណែនាំ​របស់​គ្រូ​ឧទ្ទេសនាម​៕S/

​រូបថត​លោក​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សវនកម្ម​ផ្ទៃក្នុង និង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​

#