ក្រសួងមហាផ្ទៃ​មិនទាន់​ចុះបញ្ជី​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​ក្រោក នៅឡើយ​ទេ​

1961
ចែករម្លែក
  • 44
    Shares

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រហូតមកដល់​ពេលនេះ ក្រសួងមហាផ្ទៃ​នៅ​មិនទាន់បាន​ចុះបញ្ជី​គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក​គង់ មុនី​កា កូនប្រុស​លោក​គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​ក្រោក នៅ​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប្រាក់ សំអឿន អគ្គនាយក អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​។

​លោក ប្រាក់ សំអឿន បាន​បញ្ជាក់ថា “គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​ក្រោក បានដាក់​ឯកសារ​មក​អគ្គនាយកដ្ឋាន​រដ្ឋបាល​រួចហើយ ហើយ​ខាង​ជំនាញ​កំពុងតែ​ពិនិត្យមើល​ឯកសារ​របស់​គណបក្ស​ទាំងពីរ​។ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ គឺ​មិនទាន់​ទេ”​។​

​គួរ​បញ្ជាក់ថា គណបក្ស​ឆន្ទៈ​ខ្មែរ លោក​គង់ មុនី​កា និង​គណបក្ស​ខ្មែរ​ក្រោក របស់លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ត្រូវបាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ​បង្កើតជា​ផ្លូវការ ស្របតាម​បទ​ប្បញ្ញត្តិ​មាត្រា​៩ ត្រង់​វាក្យខណ្ឌ​ទី​១ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨៕