ក្រសួងមហាផ្ទៃ​សម្រេច​ផ្លាស់ប្តូរ​នាយក​រដ្ឋបាល​ថ្មី​ខេត្តកោះកុង​

1162
ចែករម្លែក
  • 313
    Shares

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ក្រសួងមហាផ្ទៃ​បានសម្រេច​ផ្ទេរ​មុខតំណែង​និង​ផ្លាស់ប្តូរ​នាយក​រដ្ឋបាល​ថ្មី​នៃ​សាលាខេត្ត​កោះកុង​ក្រោយពី​លោក​អ៊ូច​ទូច​អតីត​នាយក​រដ្ឋបាល​ចាស់​ត្រូវ​ប្តូរ​ទៅកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​។​

លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​ក៏​ជម្រុញ​ឱ្យ​នាយក​រដ្ឋបាល​ថ្មី​បន្ត​ខិតខំ​ពង្រឹងគុណភាព​សេវាសាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល ពិសេស​ការ​សាមគ្គីភាព​គ្នា​តែម្តង​។​

​លោក លឹម សាវ៉ា​ន់ ដែលជា​អតីត​នាយករង​រដ្ឋបាល​បម្រើ​ការងារ​យូរ​ឆ្នាំ​ហើយ ត្រូវបាន​ក្រសួងមហាផ្ទៃ ផ្តល់​ការទុកចិត្ត​សម្រេច​តែងតាំង​ជា​នាយក​រដ្ឋបាល​នៃ​ខេត្តកោះកុង​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​ដោយមាន​លោក​កាយ​សំ​រួម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង ជា​អធិបតីភាព​ក្នុង ពិធី​ប្រកាស​។​

​លោកស្រី មិថុនា ភូ​ថង បាន​គូសបញ្ជាក់ថា កាលដែល​ក្រសួងមហាផ្ទៃ​ឯកភាព​តែងតាំង​លោក លឹម សាវ៉ា​ន់​ជា​នាយក​រដ្ឋបាលខេត្ត​យ៉ាង​ដូច្នេះ​គឺ​ព្រោះតែ​លោ​កលឹមសា​វ៉ាន់​មានបទពិសោធន៍​គុណបំណាច់​ស្នាដៃ​បម្រើ​ការងារ​ល្អ​និង​សម្របសម្រួល​រាល់​កិច្ច​រដ្ឋបាល​ទូទាំង​ខេត្ត​បាន​ទាន់ពេលវេលា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ក្រោយពី​អតីត​នាយក​រដ្ឋបាល​។

​ទោះយ៉ាងណា លោកស្រី​បាន​កោតសរសើរ​ពី​ស្នាដៃ​ការងារ​ឆន្ទៈ​ការងារ​របស់លោក អ៊ូច ទូច អតីត​នាយក​រដ្ឋបាលខេត្ត​ផងដែរ​។​អភិបាលខេត្ត​កោះកុង បង្ហាញ​ក្តី​រំពឹងទុក​ថា លោក លឹម សាវ៉ា​ន់ នឹង​បន្ត​ប្រឹងប្រែង​បង្កើន​អនុវត្ត​គុណភាព​សេវាសាធារណ​ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ដ៏​ទៃ​បាន​ឆាប់រហ័ស​ស្របតាម​គោលនយោបាយ​របស់​ក្រសួងមហាផ្ទៃ​ព្រមទាំង​រាជរដ្ឋាភិបាល​។​ពិសេស​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​សាមគ្គីភាព​ជាមួយ​មន្ត្រីរាជកា​រ​គ្រប់​លំដាប់ថ្នាក់​ឱ្យបាន​ល្អប្រសើរ​តែម្តង ដើម្បី​បន្ត​ភាពជោគជ័យ​អភិវឌ្ឍន៍​ថែមទៀត​។​

​បន្ទាប់ពី​មតិ​លើកឡើង​របស់លោក​ស្រី​អភិបាលខេត្ត​លោ​កលឹមសា​វ៉ាន់​ទើប​ទទួល​តំណែង​ជានា​យក​រដ្ឋបាល​ថ្មី​ខេត្តកោះកុង​សម្តែង​នូវ​ការ​អរគុណ​ជូន​ចំពោះ​ក្រសួងមហាផ្ទៃ​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បានផ្តល់​ទំនុកចិត្ត​ប្រគល់​ភារកិច្ច​ជា​នាយក​រដ្ឋបាល​ដល​រូបលោក​។

បន្ថែម​លើ​នេះដែរ លោក​ក៏​ប្តេជ្ញាចិត្ត​ថា លោក​នឹង​បន្ត​អនុវត្ត​ការងារ​ដែល​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​នានា​អោយបាន​ល្អប្រសើរ​ជា​ធរមាន​។​បន្ត​ចូលរួម​សហការ​សាមគ្គីភាព​រវាង​អង្គភាព មន្ទីរ និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​ទាំងអស់ ជៀសវាង​រាំងស្ទះ​ដំណើរ​ការងារ​ណាមួយ​នោះឡើយ​។​

​គួរ​កត់សម្គាល់ថា លោក អ៊ូច ទូច អតីត​នាយក​រដ្ឋបាល ហើយក៏​ជាម​នុស្ស​ដែល​ស្និត​នឹង​លោក ប៊ុន លី​ត អតីត​អភិបាលខេត្ត នឹងត្រូវ​ទៅកាន់​តំណែង​មុខងារ​ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកោះកុង ខណៈ​មន្ទីរ​មួយ​នេះ​មានតែ​ប្រធានស្តីទី​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកហើយ​៕S/

​ក្រសួងមហាផ្ទៃ​សម្រេច​ផ្លាស់ប្តូរ​នាយក​រដ្ឋបាល​ថ្មី​ខេត្តកោះកុង​

#