ក្រសួងមហាផ្ទៃ ដាក់ឱ្យ​ដំណើរការ​គេហទំព័រ និង​APP នៅលើ Smart Phone ដើម្បី​ផ្តល់ព័ត៌មាន អំពី​សេចក្តីជូនដំណឹង និង​ព័ត៌មាន​សន្តិសុខ ​

434

(​ភ្នំពេញ​) ៖ ក្រសួងមហាផ្ទៃ បាននិងកំពុង​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ គេហទំព័រ និង កម្មវិធី​លើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន (APP) ដើម្បី​ផ្តល់ព័ត៌មាន​អំពី​សេចក្តីជូនដំណឹង និង​ព័ត៌មាន​សន្តិសុខ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​។​
​ ​
​ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ រៀបចំ​ក្រុមការងារ​ព័ត៌មាន​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់ព័ត៌មាន​សម្រាប់​ផ្សព្វផ្សាយ​នៅលើ​បច្ចេក​​វិទ្យា​នេះ​ផងដែរ​។​
​ ​
​គេហទំព័រ និង កម្មវិធី​លើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន (APP) នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​រាល់​សេចក្តីជូនដំណឹង លិខិតបទដ្ឋាន​ពិសេស​ព័​ត៌​​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ចរាចរណ៍ ការបម្រើ​សេវាសាធារណៈ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​​ទាំងមូល រួមទាំង​សកម្មភាព​ថ្នាក់ដឹកនាំ អាជ្ញាធរ​សាលា​រាជធានី ខេត្ត​ផងដែរ​៕​ដោយ​៖​វិបុល​/sn