ក្រសួងមហាផ្ទៃ ណែនាំ​ថា​ការជួសជុល​និង​កែលម្អ​អគារ​សាលាឃុំ​-​សង្កាត់ ត្រូវ​ឆ្លងកាត់​ការប្រជុំ​ភា​ក្សា​និង​ស្របតាម​គំរូ​ស្ដង់ដារ​អគារ​​សាលាឃុំ​សង្កាត់​

166

(​ភ្នំពេញ​) ៖ ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីជូនដំណឹង​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ អំពី​ការសាងសង់ ការជួលជុល​និង​ការកែ​លម្អ​អគារ​សាលាឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស​។​
​ ​
​ក្នុង​លិខិត​មួយច្បាប់ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បាន​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​មាន​អគារ​សាលា​​ឃុំ​សង្កាត់ ចំនួន​៧៨៣ ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម មិនអាច​បំពេញការងា​របា​ន ហើយ​ឃុំ​សង្កាត់​ខ្លះទៀត​ដែល​ទើប​បង្កើត​ថ្មី មិនទាន់​អគារ​ធ្វើការ​។​
​ ​
​បើតាម​លិខិត​នេះ ក្រសួង​បាន​បញ្ជាក់ថា រាល់​ការសាងសង់ ការជួសជុល​និង​ការកែលម្អ​អគារ​សាលាឃុំ​-​សង្កាត់​ឬ​ការសាងសង់​ទីកន្លែង​​បណ្ដោះអាសន្ន ដើម្បី​បំពេញការងារ ដោយ​ប្រើប្រាស់​ថវិកា​របស់​សប្បុ​រស​ជន​ក្ដី ឬ​ថវិកា​របស់​ឃុំ​សង្កាត់​ក្ដី ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវធ្វើ​​ការប្រជុំ​ដើ​ម្ប​ពិនិត្យ​ពិភាក្សា និង​សម្រេច​នៅក្នុង​កិច្ចប្រជុំ​របស់ខ្លួន​។ មួយវិញទៀត ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវ​ធានាថា​ដីធ្លី​ដែល​រដ្ឋ​​បាល​ឃុំ​សង្កាត់ មានបំណង​សាងសង់​អគារ​សាលាឃុំ​សង្កាត់ មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជា​របស់​ឃុំ​សង្កាត់ ហើយ​ប្លង់​អគារ​សាលាឃុំ​សង្កាត់ ត្រូវ​សាងសង់​ស្របតាម​គំរូ​ស្ដង់ដារ​អគារ​សាលាឃុំ​សង្កាត់ ដែល​ក្រសួងមហាផ្ទៃ​បានកំណត់​៕