ក្រសួងយុត្តិធម៌ ចេញ​សេចក្ដី​ថ្លែង​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​ផែនការ​នៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី​

213
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ទាក់ទង​នឹង​ផែនការ​នៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្សី​។

សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់ថា ផែនការ​ទាំង​មូលនៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្សី នេះ មិនមែនជា​រឿង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នោះទេ ប៉ុន្តែ​បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម​ឈានដល់​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៤៥១ និង​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ​។

ការចូលរួម​គាំទ្រ​ផែនការ​បំផ្លិចបំផ្លាញ​ជាតិ​ខាងលើនេះ ត្រូវបាន​កំណត់ថា​ជា​បទល្មើស​រួមគំនិត​ក្បត់ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ផងដែរ​។ សូម​ចូលរួម​ការពារ​និង​ថែរក្សា​សន្តិភាព​របស់​ប្រទេសជាតិ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​ទាំងអស់គ្នា​៕B/