ក្រសួងសុខាភិបាល​ហាម​លក់​និង​ប្រើប្រាស់​ផលិតផល​លើ​ហ្វេ​ស​ប៊ុ​ក​”DW Gluta Cambodia”

547
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា​រាល់ថ្ងៃ​មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​DWGlutaCambodia​កំពុង​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​ជាច្រើន​មុខ​ដែល​គ្មាន​ចុះ​ប្រវេទន៍​។​គ្មាន​ការត្រួតពិនិត្យ​គុណភាព​និង​គ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល ដូចជា ៖ ១ DW Collagen,២ DW Perfect Body Gluta,​។ ៣ DWNightCream៤CollagenGrapeSoap​និង​ផលិតផល​គ្រឿងសម្អាង​ជាច្រើន​មុខ​ទៀត​។​នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​

​សេចក្តីប្រកាស​នេះ​បន្ថែមថា​ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់កាស់​និង​ប៉ះពាល់​ដល់​សុខភាព​ឬ​អាចឈាន​ដល់​ការបាត់បង់​អាយុជីវិត​អ្នកប្រើប្រាស់​ទៀត​នោះ​ក្រសួងសុខាភិបាល​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ត្រូវ​ឈប់​ប្រើប្រាស់​គ្រឿងសម្អាង​ទាំងអស់នេះ​។​ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ​បញ្ឈប់​ការនាំ​ចូល​លក់​ចែកចាយ​និង​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​ទាំងនេះ​ជាបន្ទាន់ និង ប្រមូល​ផលិត​ខាងលើនេះ​មក​កម្ទេចចោល ។

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ DW Gluta Cambodia ដែល​បាន​នាំចូល លក់ ចែកចាយ និង ផលិតផល​គ្រឿងសម្អាង​ខាងលើនេះ ទៅតាម​ផ្លូវច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា​ករណី​បាន​ជួប​ឬ​ប្រទះឃើញ​ជន​ណា​កំពុង​លក់​ចែកចាយ​ឬ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​ខាងលើនេះ​សូម​ប្រញាប់​ផ្តល់ព័ត៌មាន​ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ​និង​គ្រឿងសម្អាង​សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១១៥៧៤៧៨៧ និង ០១២៩៨៣ ៣៣៤ ៕S/

​ -​ចំណងជើង​រូបៈ ផលិតផល​គ្រឿងសម្អាង​ផ្សព្វផ្សាយ​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ DW Gluta Cambodia ដែល​ក្រសួងសុខាភិបាល ប្រកាស​ឱ្យ​ឈប់​ចែកចាយ និង ប្រើប្រាស់ (DW Gluta 2)
-​រូបៈ ក្រសួងសុខាភិបាល​