ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ ពលរដ្ឋ​ដែល​ទើប​មកពី​បរទេស​សូម​ដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​

171
ចែករម្លែក
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​

ដោយៈ​សុផល​/ ​ភ្នំពេញ​៖ ស្របពេល​ពលករ​ខ្មែរ​រាប់ពាន់នាក់ កំពុង​សម្រុក​វិល​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​កម្ពុជា​ថៃ អាជ្ញាធរ​ថៃ​បានប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​នោះ ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០ បាន​អំពាវនាវ​សារជាថ្មី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​ទើប​មកពី​ក្រៅប្រទេស ត្រូវដាក់​ខ្លួនឯង​ឱ្យ នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្កា​ការរីក​រាលដាល​ជម្ងឺឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា​។​
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានឱ្យ ដឹងថា ការដាក់​ខ្លួន​ឱ្យ នៅ​ដាច់​ដោយ​លែ​ក​បន្ទាប់​ត្រលប់​មកពី បរទេស​នេះ គឺ​ដើម្បី​ការពារ​កុំឱ្យ​ជំងឺ​កូ​វីដ​១៩ ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​
​លោកស្រី​ក៏បាន អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ដល់​បងប្អូន​ជនរួមជាតិ​យើង​ទាំងអស់ សូម​លោកអ្នក​មេត្តា​យល់​លើ​ចំណុច​នេះ​ជា​ចាំបាច់​នៅក្នុង​កាល​:​ទេស​:​នេះ ហើយ​យ​សូមកុំ​ឲ្យ​មានការ​រើសអើង​ឲ្យ​សោះ មិនមាន​អ្នកណាម្នាក់​ចង់​ឈឺ ឫ​ចង់​នាំ​ជំងឺ​មក​នោះឡើយ​។ តែ​អ្វីដែល​សំខាន់​នោះ ត្រូវតែ​រួបរួមគ្នា​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ការចម្លង​ពី​បុគ្គល​ដែលមាន​វីរុស​កូ​វីដ​១៩ ទៅ​បុគ្គល​ផ្សេងទៀត ជាពិសេស​អ្នក​ដែល​នៅ​ជិតស្និទ្ធ ឫ​ក្រុមគ្រួសារ មិត្ត​ភ័ក្ត្រ​គាត់​ជាដើម​៕​សរន