ក្រសួងសុខាភិបាល ហាម​ចែកចាយ និង ប្រើប្រាស់ ឱសថ​ឈ្មោះ Bee Mex

267
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ១៦ គឺ ៖ ១-Lee Na ២- Skin Care ផលិតផល​ថែរក្សា​សម្រស់ ៣ – Pay Nikorn ៤- 168 Skin Care សូម​ស្វាគមន៍ ៥- Sophorn Somrith ៦- Raksmey Colo ៧- Mey Beauty Shop ៨- Pich Chor Ranai ៩ – Mean Leap ១០ -Chha Rak Collagen ១១-168 Skin Care+ Live ១២- Hea Toch ១៣- Lina So ១៤-Polkor Online Shop ១៥-Mania Srey Meas ១៦- Phuong Pada កំពុង​ផ្សព្វផ្សាយ​ឱសថ​ឈ្មោះ Bee Mex គ្មាន​បញ្ជិកា និង គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​


​សេចក្តីប្រកាស បាន​បន្ថែមថា ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​សាធារណជន ឈប់​ជឿ​ការផ្សព្វផ្សាយ ឃោសនា​ភូតកុហក​បោកប្រាស់​តាម​បណ្តាញ​សង្គម​ក​ហ្វេ​ស​ប៊ុ​ក​ទាំង ១៦ ខាងលើ និង ឈប់​ប្រើប្រាស់​ឱសថ​ឈ្មោះ Bee Mex គ្មាន​បញ្ជិកា នេះ​ជា​បន្តទៀត ហើយ​ក្រសួងសុខាភិបាល តម្រូវឱ្យ​ហ្វេ​ស​ប៊ុ​ក​ទាំង ១៦ ខាងលើ បញ្ឈប់​ការនាំ​ចូល ផ្សព្វផ្សាយ លក់ ឬ ចែក​កចាយ​ឱសថ​ឈ្មោះ Bee Mex គ្មាន​បញ្ជិកា នេះ​ជាបន្ទាន់ ។


​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង​តាមច្បាប់​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ទាំង ១៦ ខាងលើ​ដែល​នាំចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​ឱសថ​ឈ្មោះ Bee Mex គ្មាន​បញ្ជិកា​នេះ ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ។


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh

ឱសថ Bee Mex ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( រូបៈ ក្រសួងសុខាភិបាល)