ក្រសួងសុខាភិបាល ហាម​លក់ និង​ប្រើប្រាស់​ឱសថ BRUDOXIL Box 10 x 10 Capsules

112
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន លោក លោកស្រី ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី​ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ និង សាធារណជន​ទាំងអស់​បាន​ជ្រាបថា ក្រ​សួ​សុខាភិបាល បាន​ស្រាវជ្រាវ និង ពិនិត្យឃើញ​មាន​ឱសថ​ឈ្មោះ BRUDOXIL Box/10 x 10 Capsules គ្មាន​លេខ​បញ្ជិកា​របស់​គ្រឹះស្ថាន​ផលិត​ឱសថ​ឈ្មោះ b BRAWN ប្រទេស INDIA កំពុង​ចែកចាយ​ដោយ​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​សេចក្តីប្រកាស​នេះ​បន្ថែមថា អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ និង អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ក្រសួងសុខាភិបាល​មាន​វិធានការ​ដូចតទៅ​៖
​ ​១. ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱ​ស​ការី​ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ និង អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី តាមដាន​រក​ជនខិលខូច​មក​ផ្តន្ទាទោស និង ប្រមូល​ឱសថ​ឈ្មោះ BRUDOXIL Box /10 x 10 Capsules គ្មាន​លេខ​បញ្ជិកា​មក​កម្ទេចចោល ។​
​ ​២. លោក លោកស្រី ឱ​ស​ការី​ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ និង តាំ​លក់​ឱសថ​ឈ្មោះ BRUDOXIL Box/10 x 10 Capsules គ្មាន​លេខ​បញ្ជិកា​ជាបន្ទាន់ ។​
​ ​៣. គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ត្រូវមាន​វិធានការ​ណែនាំ​ឱ្យបាន​ទូលំទូលាយ ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ឱ្យ​ឈប់​ប្រើប្រាស់ និង លក់​ឱសថ​ឈ្មោះ BRUDOXIL Box/ 10 x 10 Capsules គ្មាន​លេខ​បញ្ជិកា​ជា​បន្តទៀត ។​
​ ​៤ . ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរឹង​តាមផ្លូវ​ច្បាប់​ចំពោះ​ជនខិលខូច សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់​ដែល​នៅតែ​បន្ត​ចែកចាយ ឬ តាំង លក់​ឱសថ​ខុសច្បាប់​ខាងលើ ។​

​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា ករណី​បាន​ជួប ឬ ប្រទះឃើញ​ជន​ណា​កំពុង​ចែកចាយ ឬ តាំង​លក់​ឱសថ​ខុសច្បាប់​ខាងលើនេះ សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​រូបភាព​ឱសថ BRUDOXIL Box /10 x 10 Capsules គ្មាន​លេខ​បញ្ជិកា​ខាងលើ ៕ ល​

#