ក្រសួងសេដ្ឋកិច្ចជ្រើសយក ក្រុមហ៊ុនCFONCផ្គត់ផ្គង់ អ៊ីនធឺណិត

490
ចែករម្លែក
  • 28
    Shares

ដោយៈស៊ា ថាំង/ភ្នំពេញ:បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថាសមិទ្ធផលនៃការអនុវត្តគម្រោង អ៊ិនត្រាណិត នេះ បានធ្វើឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បោះជំហានមួយ យ៉ាងលឿន ក្នុងការចាប់ យកវិស័យបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ ដើម្បីជំរុញអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ស្របតាមបរិការណ៍អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្នុង យុគនៃបដិវត្តឧស្សាហកម្មទទី៤ ជាហេតុនាំឲ្យក្រសួងជ្រើសយក្រុមហ៊ុនCFONCផ្គត់ផ្គត់ផ្គង់សេវាអ៊ីធឹណិត។

កាលពីរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចុះហត្ថលេខាលើ កិច្ចសន្យាស្តីពី ការផ្គត់ផ្គង់គម្រោង អ៊ិនត្រាណិតរវាងក្រសួងសេដ្ឋកិច្ច និង ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក  (Cambodia) Fiber  Optic Communication Network Co., Ltd (CFOCN) ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា កិច្ចសន្យាខាងលើនេះ មាន វិសាលភាព គ្របដណ្តប់លើការផ្គត់ផ្គង់បណ្តាញអ៊ិនត្រាណិត (Intranet) នៅទូទាំង ប្រទេស ចំនួន ៣២០ ការដ្ឋាន សម្រាប់ទីស្តីការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ស្ថាប័ន ពាក់ព័ន្ធនានា ក្នុង ក្របខណ្ឌការងារលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍, ការពង្រឹងគុណភាព និង ប្រសិទ្ធភាពនៃ ការផ្តល់សេវាសាធារណៈ នៅក្រោម សមត្ថកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជូនដល់ស្ថាប័នរដ្ឋ ឯកជន និង ប្រជាពលរដ្ឋ ។

បណ្តាញនេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង សម្រាប់ផ្តល់លទ្ធភាពដល់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការជំរុញនូវលទ្ធភាព និង សមត្ថភាពក្នុងការអភិវឌ្ឍប្រព័ន្ធ ផ្តល់សេវាអេឡិកត្រូនិក (E-Service) ការពង្រីកការប្រើ-ប្រាស់សេវា ឌីជីថល និង ការប្រើប្រាស់សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាពត៌មាននានា រួមមានៈ ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ប្រព័ន្ធស្វ័យប្រវត្តិកម្ម ទិន្នន័យគយ និង ប្រព័ន្ធច្រកចេញចូលតែមួយ, ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យពន្ធដារ, ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង ប្រព័ន្ធផ្សេងៗទៀត ដែលកំពុង អភិវឌ្ឍន៍ជាបន្តបន្ទាប់ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

បណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា សមិទ្ធផលនៃការអនុវត្តគម្រោង អ៊ិនត្រាណិត នេះ ធ្វើឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបោះជំហានមួយយ៉ាងលឿន ក្នុងការ​ចាប់យកវិស័យបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ ដើម្បីជំរុញ និង ពន្លឿនការអនុវត្​តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ពង្រឹកការផ្តល់សេវា សាធារណៈ​ ស្របតាមបរិការណ៍អភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថល ក្នុងយុគនៃ បដិវត្ត​ឧស្សាហកម្មទី ៤  ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្តលេខាជាមួយ និង ក្រុមហ៊ុនចិន ។ ( រូបថត គន្ធា )

សូមបញ្ជាក់ថា កិច្ចសន្យាផ្គត់ផ្គង់នេះ មានរយៈពេល ២០ ឆ្នាំ, គម្រោងចាប់ផ្តើមអនុវត្ត​ពីខែ មីនា ឆ្នាំ ២០១៩ តទៅ, សម្រាប់ការប្រើប្រាស់បណ្តាញចាប់ពីឆ្នាំ ២០២០ ដោយ​ក្រុមហ៊ុនបានផ្តល់ជូន ២ បណ្តូលនៃខ្សែកាបអុបទិកនៅក្រោមដី  (2 Cores Fiber Optic) រួមទាំង ឧបករណ៍ពាក់ព័ន្ធ នានា សម្រាប់កិច្ចដំណើរការបណ្តាញ​តភ្ជាប់ទាំង​មូល ។ ក្នុងកិច្ចសន្យានេះ, ក្រុមហ៊ុនបានផ្តល់តម្លៃពិសេស​ជូនក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយក្រុមហ៊ុនគិតតែថ្លៃសម្រាប់ចំណាយ​លើការថែទាំ​ឧបករណ៍ និង ចំណាយប្រតិបត្តិការប៉ុណ្ណោះ  ។  ដោយឡែក, ថ្លៃវិនិយោគ​លើខ្សែកាបអុបទិកនេះ, ថ្លៃសម្ភារ បរិក្ខារពាក់ព័ន្ធ និង ថ្លៃពលកម្មក្នុងការដំឡើងនានា ក្រុមហ៊ុនផ្តល់​ជូនដោយ​ឥតគិតថ្លៃ ជាទឹកប្រាក់ប្រមាណ ២២ លានដុល្លារ៕សរន