ក្រសួង​ការងារ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​៣​ថ្ងៃ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ និង​បើកប្រាក់​ឈ្នួល ឲ្យ​បាន​មុន

331

(​ភ្នំពេញ​) ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្ដីជូនដំណឹង​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់ អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី​ឈប់សម្រាក ដោយមាន​ប្រាក់​ឈ្នួល ចាប់ពី​ថ្ងៃទី​១៩-២០-២១ ខែកញ្ញា ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅលេង​បុណ្យ​ភ្ជុំបិណ្ឌ និង​ត្រូវ​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​-​កម្មការិនី ឲ្យ​បាន​មុន​ថ្ងៃ ឈប់សម្រាក​នោះ​៕​ដោយ​៖​វិបុល​/sn