ក្រសួង​ការងារ​និង​សាលា​CDRI រួមគ្នា​លើកកម្ពស់​សមត្ថភាព​អប់រំ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដល់​យុវជន​

576
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: ដើម្បី​លើកកម្ពស់​សមត្ថភាព​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​ប​ច្ចេ​ទេស​និង​វិជ្ជាជីវៈ ឬ​ហៅថា វិស័យ ធី​វ៉េ​ត (TVET) ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សារណៈ​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់ ស៊ី​ឌី​អ៊​អាយ​(CDRI) ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។​

​ពិធី​ចុះ​អនុស្សារណៈ​ខាងលើនេះ បាន​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង រវាង​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក បណ្ឌិត ឆែម រី​ទ្ធី នាយក​ប្រតិបត្តិ វិទ្យាស្ថាន CDRI ក៏មាន​ការចួលរួម​ពី​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​។​

​លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា តាមរយៈ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នេះ ក៏​ជា​ឬ​សគល់​មួយ​ក្នុងការ​ស្រាវជ្រាវ រកឱ្យឃើញ​នូវ​មូល​ហេតុដែល​ធ្វើឱ្យ​ការអប់រំ ការបណ្តុះបណ្តាល​បច្ចេក​ទេស​វិជ្ជាជីវៈ មិនសូវមាន​ការទាក់ទាញ និង​កង្វះ​ជំនាញ​នៅក្នុង​ទីផ្សារ​នាពេល​កន្លងមក​។ លោក​បន្តថា កន្លងមក ក្រសួង​ក៏បាន​ស្រាវជ្រាវ​ជាច្រើន​មកហើយ លើ​ការអភិវឌ្ឍន៍​ជំនា​ន់ទី​៤ ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​ទាំងឡាយ​នៅលើ​ទីផ្សារ​ក្នុងប្រទេស តំបន់​និង​ពិភពលោក ដែល​កម្ពុជា​បាននិងកំពុង​អភិវឌ្ឍន៍​និង​កែទម្រង់​នៅតាម​សាលា វិទ្យាស្ថាន គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ប​ច្ចេ​ទេស​និង​វិជ្ជាជីវៈ ដើម្បី​ធ្វើយ៉ាងណា​ដើរ​ឲ្យ​ទាន់​សម័យកាល​បច្ចេកវិទ្យា​មួយ​នេះ តាមរយៈ​ការជួយជ្រោមជ្រែង និង​ផ្តល់នូវ​សម្ភារៈ ឧបករណ៍​ពី​បណ្តារ​ប្រទេស​ជា​ដៃគូរ​មួយចំនួន​ផងដែរ​។​

​ដើម្បី​ឆ្លើយតប និង​ដើរ​ឲ្យ​ទាន់​សម័យកាល​បច្ចេកវិទ្យា​នេះ លោក ពេ​ជ សោភ័ន បាន​អំពាវនាវ​ដល់ សាលា​បណ្តុះបណ្តាល វិទ្យាស្ថាន និង​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព គុណភាព​របស់ខ្លួន ពិសេស​ពង្រីក​សមត្ថភាព គ្រូ សាស្ត្រាចារ្យ និង​អ្នកដឹកនាំ​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​។

​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិទ្យាស្ថាន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រមាណ​ជាង​១០០​ស្ថាប័ន ដោយឡែក​សម្រាប់​គ្រឹះស្ថានសាធារណៈ​របស់រ​ដ្ឋ​មាន​ចំនួន​៣៩ នៅ​គ្រប់​ខេត្ត​ក្រុង ក្រៅពីនេះ​ក៏មាន​របស់​អង្គការ​មិនមែន​រដ្ឋ​ភិ​បាល និង​វិស័យ​ឯកជន​មួយចំនួនទៀត​ផងដែរ​៕ ល​