ក្រសួង​ការងារ​ឱ្យ​តាម​រោងចក្រ​សហគ្រាស​ប្រយ័ត្ន​នា​រដូវប្រាំង​នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​

539
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​ឱ្យ​ម្ចាស់​និង​និយោជក​តាម​សហគ្រាស​គ្រឹះស្ថាន​ការងារ​ទាំងអស់​ពិសេស​រោងចក្រ​សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​នា​រដូវក្តៅ​ខាងមុខ​ដែល​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ដែល​បាន​ចុះ​ហ​ត្ត​លេខា​ដោយ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​បានបញ្ជាក់​និង​ជូនដំណឹង​ដល់​ម្ចាស់​និង​និយោជក​សហគ្រាស​គ្រឹះស្ថាន​ការងារ​ទាំងអស់​ពិសេស​រោងចក្រ​សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​។

​ដោយសារ​នាឱកាស​រដូវ​ក្តៅ​ជិត​ឈាន​មកដល់​នេះ​ត្រូវ​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​និង​ទឹកស្អាត​សម្រាប់​បរិភោគ​ឱ្យបាន​គ្រប់គ្រាន់​ពីព្រោះ​មានការ​ព្យាករណ៍​ថា​នៅ​រដូវប្រាំង​នេះ​កម្ពុជា​នឹង​ទទួលរង​អាកាសធាតុ​ក្ដៅ​ជាង​បណ្តា​ឆ្នាំមុនៗ​។​

​ក្នុង​សេចក្តី​ជួន​ដំណឹង​នេះ​បាន​បញ្ជាក់ថា​ការចេញ​សេចក្ដីជូនដំណឹង​នេះ​បន្ទាប់ពី រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ​មួយ​បញ្ជាក់​ពី កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​បាតុភូត «​អែល​នី​ណូ​» ដោយ​ប្រយោល​។ ឥទ្ធិពល​នេះ​នឹង​បង្ក​ឱ្យ​អាកាសធាតុ​នៅ​កម្ពុ​ជានា​រដូវប្រាំង​នេះ ពិសេស​ក្នុង​ខែមេសា និង​ខែឧសភា មាន​សភាព​ក្ដៅ​ហួតហែង សីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ​អាច​ឡើងដល់ ៤០-៤២​អង្សា មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ឯ​រដូវវស្សា​ក៏​មកដល់​យឺត​ជាង​ឆ្នាំ​កន្លងទៅ​ផងដែរ​។​

​ក្នុង​សេចក្ដីជូនដំណឹង​ដដែល​នេះ ក្រសួង​ការងារ បាន​ណែនាំ​ដល់​ម្ចាស់ និង​និយោជក រោងចក្រ សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​ត្រូវអនុវត្ត​ឱ្យបាន​ហ្មត់ចត់​នូវ​វិធានការ​១១​ចំណុច​ក្នុងនោះ​មាន​ទាំង​ការរក្សា​ទឺ​ក​ទុក​ឱ្យបាន​គ្រប់គ្រាន់​,​ការផ្តល់​ទឺ​ក​ស្អា​តដល់​បុគ្គលិក​និង​កម្មករ​បរិភោគ​គ្រប់គ្រាន់​,​ត្រូវមាន​ឧបករណ៍​វាស់​ស្ទង់កំដៅ​ត្រឹមត្រូវ​,​។​បើក​ឱ្យ​ដំណើរការ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​តាម​អគារ​ផលិតកម្ម​,​ត្រូវ​បើក​បង្អួច​ទ្វារ​ដើម្បីឱ្យ​ខ្យល់​ចេញចូល​បានល្អ ,​។​

​ត្រូវ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​លើដំបូល​អគារ​ផលិតកម្ម​យ៉ាងហោចណាស់​២​ដង​ក្នុង​មួយថ្ងៃ​,​រៀបចំ​សម្ភារៈ​និង​វត្ថុធាតុដើម​ឱ្យមាន​របៀបរៀបរយ​ល្អ​ដើម្បី​បង្កលក្ខណៈ​ខ្យល់អាកាស​ចេញ​ចេញ​បានល្អ​,​ត្រូវ​ត្រួតពិនិត្យ​និង​ថែទាំ​ជាប្រចាំ​នូវ​ប្រព័ន្ធ​ការពារ​អគ្គីភ័យ​,​ត្រូវ​រៀបចំ​ឱ្យមាន​ប្លង់​សម្រាប់​ជម្លៀស​ខ្លួន​សញ្ញា​ការពារ​សុខភាព​។

​សុ​វត្តិភាព​ការងារ​ហើយ​ចំពោះ​សហគ្រាស​គ្រឹះស្ថាន​ដែល​ប្រើប្រាស់​សារធាតុ​ងាយ​ឆាបឆេះ​ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ឆ្លើយតប​គ្រាអាសន្ន​និង​រក្សា​ទុកដាក់​សារធាតុ​ទាំងនោះ​ឱ្យដាច់​ដោយឡែក​ពីគ្នា និង ដាច់​ឆ្ងាយ​ពី​អគារ​ផលិតកម្ម​៕S/​