ក្រសួង​ការងារ ពន្យល់​ម្ចាស់​សហគ្រាស និយោជក អំពី​អត្ថប្រយោជន៍​នៃ​ការចុះ​ប​ញ្ជី​រ​

937
ចែករម្លែក

​ដោយ : ពៅ និមល​ / ភ្នំពេញ ៖ ស្របតាម​អនុលោម​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​គ្រប់​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​អាចមាន​សិទ្ធិ​ទទួល​បានការ​គាំពារ​សង្គម​ដូចគ្នា​។ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​គោល​និ​យោ​បាយ​អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​ដល់​និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន ដើម្បី​ពន្យល់​អំពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជីរ​។​

​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ លោក ហែម សុគន្ធា​រិ​ន តំណាង​ប​.​ស​.​ស បាន​ឲ្យ​ដឹងថា អត្ថប្រយោជន៍​សំខាន់ៗ​ដែល​សមាជិក ទទួលបាន​ពី​រដ្ឋាភិបាល​តាម​សេនាធិការ ប​.​ស​.​ស នៃ​ក្រសួង​ការងារ​មានដូចជា​៖ ជំហាន​ទី​១.​របប​ធានារ៉ាប់រង​ហានិភ័យ​ការងារ ឬ​ហៅថា​គ្រោះថ្នាក់​ការងារ​រួមមាន​៖ គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​, ពេលធ្វើ​ដំណើរ​ទៅធ្វើ​ការ​និង​ត្រឡប់មកផ្ទះ​វិញ និង​ជំងឺ​វិជ្ជាជីវៈ​។ ជំហាន​ទី​២. ផ្នែក​ថែទាំ​សុខភាព​ដែល​ផ្តល់ជូន​នូវ​សេវា​ព្យាបាល​និង​ថែទាំ​វេជ្ជសាស្ត្រ សេវា​បង្ការ​សុខភាព ការផ្តល់ប្រាក់​បំណាច់​ប្រចាំថ្ងៃ​និង​ការសម្រាកលំហែ​មាតុភាព​។ និង​ជំហាន​ទី​៣.​គឺ​ផ្នែក​ប្រាក់​សោធន (​ប្រាក់​រឺ​ត្រែ​ត​) ដែល​គ្រោង​នឹងដាក់​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។​

​លោក​តំណាង​ប​.​ស​.​ស លើកឡើង​បន្តថា គិត​មកដល់ពេលនេះ មាន​សហគ្រាស គ្រឹះស្ថាន​ដែល​បាន​ចុះ​បញ្ជិការ​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​២៤.០០៥​សហគ្រាស មាន​កម្មករនិយោជិត​ចំនួន​១៦៣.៥០១​នាក់ (​ស្រី​២៤.៥២៥​នាក់​)​។ ទន្ទឹមនេះ​លោក​ក៏បាន​អំពាវនាវ​បន្ថែម​ដល់​និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ជួយ​ជំរុញ​ឲ្យ​កម្មករនិយោជិត​ដែល​រៀប​អាពាហ៍ពិពាហ៍​រួច​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​សូម​ឲ្យ​សហគ្រាស គ្រឹះស្ថាន​បញ្ជូន​កម្មករ​និយោជិត​មក​កំណត់​អត្តសញ្ញាណ ដើម្បី​ទទួលបាន​បណ្ណ​សមាជិក​ប​.​ស​.​ស និង​មាន​សិទ្ធ​ចូល​ប្រើប្រាស​សេវា​នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ច​កិច្ចព្រមព្រៀង​ជាមួយ​ប​.​ស​.​ស និង​ពេទ្យ​រដ្ឋ និង​ឯកជន​នៅ​ទូទាំងប្រទេស​ដោយ​ឥតគិតថ្លៃ​។​
​ ​
​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៨​នេះ ប​.​ស​.​ស បាន​ពង្រីក​វិសាលភាព​គ្របដណ្តប់​ទូទាំងប្រទេស​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​១.២២០​នាក់ ក្នុងនោះ​មាន​មន្ត្រីរាជការ​២១៣​នាក់ និង​បុគ្គលិក​កិច្ចសន្យា​១.០០៧​នាក់​៕B

កម្ម​ការ​នី​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ (​រូបភាព​ឯកសារ​)

 

#