ក្រសួង​ចង់​បង្កើតឲ្យមាន​ស្លាក​លេខ​រថយន្ត រក្សា​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​

577
ចែករម្លែក
  • 1
    Share

ដោយ​ : មូល​សម្បត្តិ​/ ភ្នំពេញ : ​ថ្មីៗ​នេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គ្រោង​ធ្វើ​អនុក្រឹត្យ​មួយ​ស្នើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ផ្លាស់ប្តូរ​របៀប​គ្រប់គ្រង លក់​និង​ទិញ​រថយន្ត​សំរាប់​ផ្នែក​ឯកជន ឬ​បុ​គ្គុល​ប្រើប្រាស​រថយន្ត​ផ្ទាល់ខ្លួន​តាមរបៀប​ថ្មី​មួយ គឺ​ចាប់ពី​ពេល​ទៅ រាល់​អ្នកលក់ដូរ​រថ​យន្ត​ផ្ទាល់ខ្លួន អាច​លក់​តែ​រថយន្ត​បាន ដោយ​មិនបាច់​លក់​ទាំង​ស្លាក​លេខ​ទៅជា​មួយ​ក៏បាន បើសិនជា​ស្លាក​លេខ​របស់ខ្លួន​យល់ឃើញថា​ល្អ​ឬ​ស្រឡាញ់​គាប់ចិត្ត​ពេក​នោះ​។​

សូម​ជំរាប​ថា​កន្លងមក​រាប់​ឆ្នាំ​មកហើយ​នៅ​កម្ពុជា អ្នកទិញ​រថយន្ត​ជិៈ​ផ្ទាល់ខ្លួន ចង់​លក់​ទៅឲ្យ​អ្នក​ដ៏​ទៃ​គឺ​ត្រូវតែ​លក់​ទាំង​រថយន្ត​លក់​ទាំង​លេខ​ទៅ​ព្រម​គ្នា​តែម្តង ​ហើយ​កាត់ឈ្មោះ​តាមច្បាប់​ទៅ​។​ តែ​ពេលនេះ អ្នកលក់​រថយន្ត​អាច​ទុក​ស្លាក​លេខ​របស់ខ្លួន​បាន​អាស្រ័យ​លើ​អ្នកទិញ​និង​អ្នកលក់​និយាយ​ត្រូវ​រូ​វ​គ្នា​។​

​លោក​វ៉ា ស៊ឹម​សូ​រី​យ៉ា ​អ្នកនាំពាក្យ​អោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ប្រាប់​រស្មី​កម្ពុជា​ថ្ងៃនេះ​ថា​ក្រសួង​កំពុង​ធ្វើ​អនុក្រឹត្យ​មួយ​នេះ​មែន មិនទាន់​ចប់​ទេ​។​ ហើយ​ខ្ញុំ​មិនអាច​លម្អិត​ខ្លឹមសារ​នៃ​អនុក្រឹត្យ​បានទេ​។​

​ក៏ប៉ុន្តែ​លោក ​ពៅ ម៉ាលី​ អតីត​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ជើងគោក​បា​នប​ង្ហើ​ប​ប្រាប់ថា​អនុក្រឹត្យ​នេះ ​ខ្ញុំ​បានធ្វើ​រួចហើយ​។​ ក៏ប៉ុន្តែ​បាន​ទើ​នៅ​ក្រសួង​និង​ធ្លាប់​ឆ្លង​គណៈរដ្ឋមន្ត្រី​ម្តង​ហើយ​ដែរ​តែ​ស្ងាត់​រហូតមកដល់​សព្វ​នេះ​។​លេខ​រថយន្ត​ធ្វើ​ថ្មី​ណា​ល្អៗ​ គឺ​ក្រសួង​ដាក់​ដេញថ្លៃ​។ ​ហើយ​អ្នកទិញ​ប្រើ​អាច​រក្សាទុក​ផ្ទាល់ខ្លួន​បាន​។ ​អ្នកមាន​រថយន្ត​ប្រើ​ចាស់ៗ​និង​លេខ​ចាស់ ​ក៏​អាច​ទុកជា​កម្មសិទ្ធិ​បានដែរ ឲ្យតែ​ម្ចាស់​រថយន្ត​យល់ថា​ស្លាក​លេខ​របស់ខ្លួន​ល្អ​។​

​លោក​ ឈុន វ័ន​ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ជើងគោក​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ មិនអាច​សុំ​ការអធិប្បាយ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែសីហា​នេះ ដោយ​ទូរ​សព្ទ័​បិទ​មិនអាច​ទាក់ទង​បាន​។​ ការអនុវត្ត​នូវ​ច្បាប់​បែបនេះ ​គឺ​មាននៅ​ប្រទេស​ចិន​រួចហើយ​ពិសេស​ក្រុង​ហុងកុង និង​ម៉ា​កាវ​ ៕B

#