ក្រសួង​ដាស់តឿន មន្ត្រី​បច្ចេកទេស​ចំនួន​២៦៣​នាក់ មុន​ការប្រកួត​កីឡា​សិស្ស​

275

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃទី​២៥​កញ្ញា​នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​និស្សិត​បាន​អញ្ជើញ​ហៅ មន្ត្រី​បច្ចេកទេស ចំនួន​២៦៣​នាក់ ដែល​ក្នុងនោះ​៤០​បាក់​ជាម​ន្ត្រី​បច្ចេកទេស​នៅក្នុង​ខេត្តកំពង់ចាម​មក​ដាក់​តឿន​និង​ពន្យល់​បន្ថែម​ចំពោះ​ព្រឹត្តិ​ការណ៍​ការប្រកួត​កីឡា​សិស្ស​និ​ស្សិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុក្រឹតភាព និង យុត្តិធម៌​។

​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​

​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងថា ឆ្នាំនេះ​ជា​ឆ្នាំ​កែទម្រង់​ដ៏​សំខាន់​សម្រាប់​ការប្រកួត​កីឡា​សិស្ស ។ អ្វីៗ​ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ​និង​មាន​តម្លាភាព​ព្រោះនេះ​ជា​ឱកាស​សម្រាប់​យុវជន​បង្ហាញ​ពី​សក្ដានុពល​របស់គេ​តាមរយៈ​ការប្រកួត​ថ្នាក់ជាតិ​នេះ ។​

​លោក បាន​បញ្ជាក់ថា ការលើក​កំពស់​វិស័យ​អប់រំ​កាយ​ក្នុង​សាលារៀន និង​ការហ្វឹកហាត់​កីឡា​ក្រៅ​ម៉ោង​សិក្សា​ជា​កត្តា​សំខាន់​ណាស់​ព្រោះ​​សាលារៀន​ជា​កន្លែង​ផលិត​នូវ​ធនធាន​កីឡា​ហេតុនេះ​ដាច់ខាត​ត្រូវតែ​រៀបចំ​ការប្រកួត​ឲ្យ​បានល្អ​។​

​ចំណែក​លោក ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត​បាន​ឲ្យ​ដឹងថា​ការប្រកួត​មាន​ចំនួន​៦​ប្រភេទ​កីឡា​​គឺ​បាល់ទាត់​(​បុរស​មាន​២៥​ក្រុម​-​នារី​២១​ក្រុម​) ប្រកួត​លើ​ទីលាន​ចំនួន​៤ ។ បាល់ទះ​(​បុរស​មាន​២៣​ក្រុម​-​នារី​២៤​ក្រុម​)​ប្រកួត​លើ​ទីលាន​​ចំនួន​៤​បាល់បោះ​(​បុរស​មាន​២០​ក្រុម​-​នារី​មាន​១៨​ក្រុម​)​ប្រកួត​លើ​ទីលាន​ចំនួន​៤​។​ព្រឹ​តិ្ត​ការណ៍​នេះ​ក្នុង​៦​ប្រភេទ​កីឡា​នេះ​មាន​២៩​វិ​ញ្ញា​​សារ​។​

​មេដាយមាស​ចំនួន​១៤៨​គ្រឿង ប្រាក់​១៤៨​គ្រឿង​និង​សំរិទ្ធ​១៤៨​គ្រឿង​ត្រូវបាន​ត្រៀម​រួចរាល់​សម្រាប់​បំពាក់​ឲ្យ​ជ័យលាភី​នៃ​ការប្រកួត​នេះ ៕​ដោយៈ​បូ​រិ​ន​/sn